My Health Partner Logo
Home / ជំងឺខ្សោយបេះដូង / តើជំងឺខ្សោយបេះដូងជាអ្វី?
ការរស់នៅជាមួយជំងឺខ្សោយបេះដូង
អ្នកអាចស្វែងរកព័ត៌មានចាំបាច់ទាំងអស់ ដើម្បីស្វែងយល់ពីជំងឺខ្សោយបេះដូង ផលប៉ះពាល់ជាសកល មូលហេតុ និងផលវិបាករបស់វា និងរបៀបគ្រប់គ្រងជំងឺខ្សោយបេះដូង។
ជំងឺខ្សោយបេះដូង

តើជំងឺខ្សោយបេះដូងជាអ្វី?

what is cholesterol illustration
ជំងឺខ្សោយបេះដូង ជាស្ថានភាពមួយដែលបេះដូងមិនអាចប្របាច់ឈាមទៅចិញ្ចឹមរាងកាយបានល្អ​។ មានន័យថា បេះដូង​មិន​អាច​ផ្តល់​អុកស៊ីសែន និង​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដើម្បី​ឱ្យ​រាងកាយដំណើរការធម្មតា​បាន​។

ជំងឺខ្សោយបេះដូងត្រូវបានកំណត់ដោយរោគសញ្ញាជាច្រើនដែលបណ្តាលមកពីការប្រមូលផ្តុំសារធាតុរាវ និងការថយចុះលំហូរឈាម។ រោគ​សញ្ញា​ដែលឧស្សាហ៍មាន ​គឺ​ការ​ហើម (ចាល់​ជាតិ​ទឹក​) ថប់ៗដង្ហើម និង​អស់​កម្លាំង។1

បេះដូងធម្មតា

Heart illustration showing normal heart

ជាធម្មតា ជំងឺខ្សោយបេះដូងធ្វើឱ្យបេះដូងរីកធំ

Heart illustration showing heart failure results

តើចង្វាក់បេះដូងគឺជាអ្វី?

ចង្វាក់បេះដូងគឺជាចំនួនដងដែលបេះដូងលោតក្នុងរយៈពេលជាក់លាក់មួយ ជាធម្មតាក្នុងមួយនាទី។ យើងអាចដឹងពីចង្វាក់បេះដូងនៅលើកដៃ ចំហៀងនៃកញ្ចឹងក នៅខាងក្រោយជង្គង់ ផ្នែកខាងលើនៃប្រអប់ជើង ក្រលៀន និងកន្លែងផ្សេងទៀតនៃរាងកាយដែលសរសៃឈាមក្រហមនៅជិតនឹងស្បែក។ ការវាស់ចង្វាក់បេះដូងផ្តល់ព័ត៌មានសំខាន់អំពីសុខភាពរបស់យើង។ គេហៅម្យ៉ាងទៀតថា ជីពចរ។3
Light bulb
តើអ្នកដឹងទេថា?

60-100 bpm

ចង្វាក់បេះដូងធម្មតាគួរតែនៅចន្លោះ 60-100

ដងក្នុងមួយនាទី។ វាអាចឡើងដល់ 130-150 ដងក្នុងមួយនាទី នៅពេលហាត់ប្រាណ។ ទោះជាយ៉ាងណា បើអ្នកមានរោគសញ្ញាណាមួយ ឬសង្ស័យថាជីពចររបស់អ្នកមិនទៀង សូមប្រាប់គ្រូពេទ្យរបស់អ្នក។2

តើរោគសញ្ញាចម្បងនៃជំងឺខ្សោយបេះដូងមានអ្វីខ្លះ?4

icon
អស់កម្លាំង
សរីរាង្គរបស់អ្នកមិនបានទទួលអុកស៊ីសែន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីដំណើរការបានល្អទេ ដូច្នេះអ្នកអាចមានអារម្មណ៍ឆាប់អស់កម្លាំង។
icon
ដង្ហើមខ្លី
សារធាតុរាវអាចប្រមូលផ្តុំនៅក្នុងសួតរបស់អ្នក ធ្វើឱ្យអ្នកដកដង្ហើមបានខ្លីៗ នៅពេលអ្នកធ្វើសកម្មភាព ពេលគេង ឬដើរ។
icon
ឡើង​ទម្ងន់
អ្នកអាចឡើងទម្ងន់លើសពី 2 គីឡូក្រាមក្នុងមួយសប្តាហ៍ ដោយសារតែសារធាតុរាវកើនឡើងនៅក្នុងខ្លួន។
icon
បេះដូងលោតញាប់
ដើម្បីប៉ះប៉ូវភាពទន់ខ្សោយរបស់វា បេះដូងអាចលោតញាប់។
icon
ហើម
សារធាតុរាវអាចប្រមូលផ្តុំនៅជើង កជើង ឬពោះដែលបណ្តាលឱ្យហើម។

តើជំងឺខ្សោយបេះដូងបណ្តាលឱ្យមានផលវិបាកអ្វីខ្លះ?5

បើអ្នកមានជំងឺខ្សោយបេះដូង អនាគតរបស់អ្នកអាស្រ័យលើមូលហេតុ និងភាពធ្ងន់ធ្ងរ សុខភាពទូទៅរបស់អ្នក និងកត្តាផ្សេងទៀតដូចជាអាយុរបស់អ្នក។6
រោគសញ្ញា និងមុខងារបេះដូងរបស់មនុស្សមួយចំនួននឹងប្រសើរឡើងជាមួយនឹងការព្យាបាលត្រឹមត្រូវ។ ទោះយ៉ាងណា ជំងឺខ្សោយបេះដូងអាចគំរាមកំហែងដល់អាយុជីវិត។6

ការពិត ឬការយល់ខុស?

តើការលើកឡើងខាងក្រោមជាការពិត ឬការយល់ខុស? សូមព្យាយាមស្វែងរកចម្លើយត្រឹមត្រូវ!

ជំងឺខ្សោយបេះដូងមានន័យថា បេះដូងឈប់លោត

ជំងឺខ្សោយបេះដូង គឺជារឿងធម្មតានៅពេលចាស់ទៅ

ការវាស់ចង្វាក់បេះដូងរបស់អ្នកគ្មានប្រយោជន៍ទេ

ជំងឺខ្សោយបេះដូងមិនអាចព្យាបាលបានទេ

បើអ្នកមានជំងឺខ្សោយបេះដូង អ្នកមិនគួរហាត់ប្រាណទេ

ជំងឺខ្សោយបេះដូង ជាជំងឺឧស្សាហ៍កើតមាន

វាសំខាន់ណាស់ក្នុងការគ្រប់គ្រងជំងឺខ្សោយបេះដូងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន

1 | 8