គោលការណ៍ទិន្នន័យឯកជនភាព
គោលការណ៍ឯកជនភាពទិន្នន័យ
ការិយាល័យតំណាងពាណិជ្ជក្រុមហ៊ុន SERVIER INTERNATIONAL (“SERVIER” ឬ យើង) ដែលមានទីតាំងអគារលេខ 22 ផ្លូវ 242 កែង 107 សង្កាត់បឹងព្រលិត ខណ្ឌ 7 មករា រាជធានីភ្នំពេញ មានអត្តសញ្ញាណកម្មសារពើពន្ធលេខ K004-100109772 ផ្តល់ជូនគេហទំព័រនេះដើម្បីផ្តល់ជាព័ត៌មានអំពីជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម ការលើសខ្លាញ់កូលេស្តេរ៉ុល និងជំងឺសរសៃឈាមបេះដូង។ គេហទំព័រនេះក៏ផ្តល់ជូនមាតិកាដែលសមស្របនឹងលក្ខខណ្ឌរបស់អ្នក ជាមួយនឹងរូបមន្តអាហារ ការហាត់ប្រាណ និងការសម្រាក។
គួរកត់សម្គាល់ថា យើងមិនបានបោះពុម្ព និងមិនបានផ្តល់សេវាកម្មដល់កុមារទេ។
យើងគោរពឯកជនភាពរបស់អ្នកគ្រប់គ្នាដែលប្រើប្រាស់គេហទំព័រ (តទៅនេះហៅថា "គេហទំព័ររបស់យើង") ហើយគ្រាន់តែប្រមូល និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនដែលបានរៀបរាប់នៅទីនេះ និងតាមរបៀបដែលស្របគ្នានឹងកាតព្វកិច្ចរបស់យើង និងសិទ្ធិរបស់អ្នកក្រោមច្បាប់។ គោលការណ៍ឯកជនភាពនេះអនុវត្តចំពោះការប្រើប្រាស់គេហទំព័ររបស់យើងតែប៉ុណ្ណោះ។
- តើយើងប្រមូលទិន្នន័យអ្វីខ្លះ?
ផ្អែកតាមបទប្បញ្ញត្តិការពារទិន្នន័យទូទៅ (General Data Protection Regulation, GDPR) ទិន្នន័យផ្ទាល់ខ្លួនមានន័យថា ជាព័ត៌មានដែលអាចសម្គាល់អ្នកដោយផ្ទាល់ ឬប្រយោល។
យើងអាចប្រមូលទិន្នន័យផ្ទាល់ខ្លួនមួយចំនួន ឬទាំងអស់ពីអ្នកប្រើប្រាស់គេហទំព័ររបស់យើង៖
- ទិន្នន័យដែលអ្នកផ្តល់ឱ្យយើងតាមរយៈការប្រើ customization menu៖ ភេទ អាយុ ជំងឺដែលជ្រើសរើស
- ទិន្នន័យដែលយើងប្រមូលសម្រាប់គោលបំណងស្ថិតិដោយប្រើ cookies ដែលរួមមានទំព័រដែលបានចូលមើល កាលបរិច្ឆេទ និងពេលវេលានៃការចូលមើល មាតិកាដែលចូលចិត្ត ប្រព័ន្ធប្រតិបត្តិការ ប្រភេទនៃកម្មវិធីរុករកដែលប្រើ ប្រភេទឧបករណ៍ដែលបានប្រើ។
- តើយើងប្រើទិន្នន័យរបស់អ្នកដោយរបៀបណា?
នៅក្រោម GDPR ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកត្រូវតែមានមូលដ្ឋានស្របច្បាប់ជានិច្ច និងសម្រាប់គោលបំណងច្បាស់លាស់មួយ។ ទិន្នន័យរបស់អ្នកត្រូវបានប្រើប្រាស់សម្រាប់គោលបំណងដូចខាងក្រោម និងផ្អែកលើមូលដ្ឋានខាងក្រោម៖
- ដើម្បីគ្រប់គ្រង និងកែលម្អគេហទំព័រ ដើម្បីឲ្យអ្នកប្រើរុករកបានកាន់តែប្រសើរ ដោយផ្អែកលើផលប្រយោជន៍ស្របច្បាប់របស់យើង (ដែលផ្តល់ជូនគុណភាពសេវាកម្មល្អបំផុតនៅលើគេហទំព័ររបស់យើង)
- ដើម្បីផលិតការវិភាគស្ថិតិ ជាពិសេសការធ្វើដំណើរនៅលើគេហទំព័រ ផ្អែកលើការយល់ព្រមរបស់អ្នក
- ដើម្បីផ្តល់ជូនមាតិកាផ្ទាល់ខ្លួន (personalized) ផ្អែកលើការយល់ព្រមរបស់អ្នក
យើងមិនដំណើរការទិន្នន័យតាមរបៀបដែលមិនស្របគ្នានឹងគោលបំណងដែលបានរៀបរាប់ខាងលើទេ។
- តើអ្នកមានសិទ្ធិអ្វី?
អ្នកមានសិទ្ធិ
- ស្នើសុំការចូលប្រើ និងទទួលបានព័ត៌មានអំពីទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក
- ធ្វើបច្ចុប្បន្នភាព កែតម្រូវ
- លុបទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក
- ដាក់កម្រិតលើដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក
- ប្រឆាំង (សម្រាប់ហេតុផលស្របច្បាប់) លើដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក
- ប្រើសិទ្ធអ្នកក្នុងការចល័តទិន្នន័យ
- ដកការយល់ព្រម (consent) របស់អ្នកបានគ្រប់ពេល
អ្នកអាចប្រើសិទ្ធដោយទាក់ទងជាមួយមន្ត្រីការពារទិន្នន័យរបស់ SERVIER INTERNATIONAL៖
- តាមអ៊ីមែល តាមអាសយដ្ឋាន៖ dataprivacy@servier.com
- ឬតាមប្រៃសណីយ៍ តាមអាស័យដ្ឋានខាងក្រោម៖
មន្ត្រីការពារទិន្នន័យ
Les Laboratoires Servier
50, rue Carnot
92284 Suresnes Cedex
ប្រទេសបារាំង
អ្នកអាចត្រូវបានប្រាប់ថា សិទ្ធទាំងនេះមិនអាចប្រើបាន ដោយសារច្បាប់ និងបទប្បញ្ញត្តិក្នុងស្រុក។
ដើម្បីឆ្លើយតបនឹងសំណើរនេះ SERVIER INTERNATIONAL អាចសួរអ្នកពីអត្តសញ្ញាណរបស់អ្នក។
ប្រសិនបើអ្នកមានហេតុផលណាមួយសម្រាប់ការតវ៉ាទាក់ទងនឹងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក អ្នកមានសិទ្ធិដាក់ពាក្យបណ្តឹងជាមួយអាជ្ញាធរការពារទិន្នន័យដែលមានសមត្ថកិច្ចក្នុងប្រទេសបារាំង។
- តើយើងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នករយៈពេលប៉ុន្មាន?
ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលប្រមូលដោយ SERVIER INTERNATIONAL ត្រូវបានរក្សាទុកក្នុងទម្រង់ដែលអនុញ្ញាតឱ្យកំណត់អត្តសញ្ញាណរបស់អ្នកមិនលើសពីការចាំបាច់សម្រាប់គោលបំណងដែលទិន្នន័យផ្ទាល់ខ្លួនត្រូវបានដំណើរការ។ ជាក់ស្ដែង៖
- ទិន្នន័យបុគ្គលដែលប្រមូលសម្រាប់គោលបំណងវាស់ស្ទង់ audience ត្រូវរក្សាទុករយៈពេល 24 ម៉ោង
- ទិន្នន័យដែលប្រមូលសម្រាប់ការគ្រប់គ្រង និងជួយឱ្យគេហទំព័រប្រសើរឡើងត្រូវរក្សាទុក 13 ខែ
- ទិន្នន័យដែលប្រមូលសម្រាប់ personalization នៃគេហទំព័រត្រូវរក្សាទុករហូតអ្នកបញ្ចប់ session
- តើយើងការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដោយរបៀបណា?
យើងបានដាក់ចេញនូវវិធានការណ៍សុវត្ថិភាពផ្នែកបច្ចេកទេស និងស្ថាប័នដែលសមស្រប និងសមហេតុផល ដើម្បីរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដែលយើងប្រមូល និងរក្សាការសម្ងាត់ និងដើម្បីការពារវាពីការបង្ហោះឬការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬខុសច្បាប់ ការបាត់បង់ដោយចៃដន្យ ការបំផ្លិចបំផ្លាញ ការផ្លាស់ប្តូរ ឬការខូចខាតដោយគិតពីស្ថានភាពបច្ចេកវិទ្យា និងតម្លៃនៃការអនុវត្ត។
- តើយើងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទេ?
ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលដំណើរការដោយ SERIVER INTERNATIONAL នឹងអាចចូលប្រើបាន ដោយអ្នកមួយចំនួនដែលកំណត់ដោយតម្រូវការត្រូវដឹង ឬដែលតម្រូវដោយច្បាប់ រួមមានប៉ុន្តែមិនកំណត់ចំពោះ៖
- នាយកដ្ឋាន និងបុគ្គលិកនៃ SERVIER INTERNATIONAL និងនីតិបុគ្គលផ្សេងទៀតនៃ SERVIER group ដែលតម្រូវការត្រូវដឹង
- អ្នកផ្គត់ផ្គង់ និងអ្នកផ្តល់សេវារបស់ SERVIER INTERNATIONAL ជាពិសេសអ្នកដែលទទួលខុសត្រូវក្នុងការបង្ហោះគេហទំព័រ ផលិតស្ថិតិពីការប្រើគេហទំព័រ ដែលអាចត្រូវបានហៅឱ្យចូលប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់សម្រាប់គោលបំណងចាំបាច់បំផុតសម្រាប់ការងាររបស់ពួកគេ
- អាជ្ញាធរមានសមត្ថកិច្ច ដូចជាអាជ្ញាធរសុខាភិបាល នៅក្នុងករណីជាក់លាក់ដែលកំណត់ដោយច្បាប់។
ក្នុងករណីមានការផ្ទេរទិន្នន័យផ្ទាល់ខ្លួននៅខាងក្រៅសហភាពអឺរ៉ុបក្នុងប្រទេសដែលមិនត្រូវបានទទួលស្គាល់ថាផ្តល់កម្រិតគ្រប់គ្រាន់នៃការការពារដោយគណៈកម្មការអឺរ៉ុប SERVIER INTERNATIONAL នឹងអនុវត្តការធានាសមស្រប ដើម្បីធានាថា ដំណើរការនេះអនុលោមតាមក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិជាធរមាន។