My Health Partner Logo

លក្ខខណ្ឌប្រើប្រាស់

លក្ខខណ្ឌទូទៅនៃការប្រើប្រាស់គេហទំព័រ 

ការប្រើប្រាស់គេហទំព័រ "myhealth-partner.com" និង sub-domains របស់វាបញ្ចូលទាំងវេបសាយ www.myhealthpartnerkh.com”  (ហៅរួមគ្នា"គេហទំព័រ") គឺត្រូវទទួលយកលក្ខខណ្ឌទូទៅនៃការប្រើប្រាស់នេះ (ហៅថា "TOU")។

ដោយចូលទៅកាន់ និងប្រើប្រាស់គេហទំព័រនេះ អ្នកប្រើគេហទំព័រ (ហៅថា "អ្នកប្រើប្រាស់") ទទួលស្គាល់ថា បានពិនិត្យ TOU នេះ និងប្រកាសថា ទទួលយកដោយគ្មានការរារាំង និងព្រមទទួលអនុវត្តតាម។

 

គោលបំណង

គេហទំព័រនេះជាកន្លែងដែលសាធារណៈជនអាចចូលមើលបាន ដែលផ្តល់ព័ត៌មានអំពីជំងឺបេះដូង និងមេតាបូលីក ដូចជាជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម លើសខ្លាញ់កូឡេស្តេរ៉ុល និងជំងឺសរសៃឈាមបេះដូង។ វាក៏ផ្តល់នូវមាតិកាផ្ទាល់ខ្លួនដែលសមស្របទៅនឹងស្ថានភាពរបស់អ្នក ជាមួយនឹងរូបមន្តអាហារ លំហាត់ប្រាណ និងលំហាត់សម្រាក។ គួរកត់សំគាល់ថា យើងមិនបោះពុម្ពផ្សាយ ឬផ្ដល់សេវាកម្មចំពោះកុមារទេ។

 

ជាពិសេស ការិយាល័យតំណាងពាណិជ្ជកម្មស៊ែវីយេអាំងទែណាស្យូណាល់ (ហៅថា "SERVIER" ឬ "យើង") ផ្តល់ព័ត៌មានដល់អ្នកប្រើប្រាស់ នៅក្នុងវិស័យសុខភាព ស្របតាមកាតព្វកិច្ចផ្លូវច្បាប់ និងច្បាប់ជាក់លាក់របស់មន្ទីរពិសោធន៍ឱសថ។

 

ទោះយ៉ាងណាក៏ដោយ គេហទំព័រនេះមិនបង្កើតជាប្រព័ន្ធសេវាកម្មសុខភាពវេជ្ជសាស្រ្ត ឬសេវាសុខភាពពីចម្ងាយនោះទេ។ អាស្រ័យហេតុនេះ ព័ត៌មាននៅក្នុងគេហទំព័រនេះមិនអាចចាត់ទុកថាស្មើនឹងមតិវេជ្ជសាស្រ្ត ឬរោគវិនិច្ឆ័យ ឬជំនួសឲ្យការពិគ្រោះវេជ្ជសាស្រ្តជាមួយអ្នកជំនាញសុខភាពនោះទេ។

 

ដូចគ្នានេះដែរ ព័ត៌មាននេះមិនអាចត្រូវបានបកស្រាយថាជា ការផ្សព្វផ្សាយផលិតផលនោះទេ ទោះបីជាផលិតផលទាំងនេះត្រូវបានលក់ដោយ SERVIER និងអង្គភាពច្បាប់ក្នុងក្រុមរបស់ខ្លួន។ សម្រាប់ព័ត៌មានទាំងអស់ទាក់ទងនឹងផលិតផលទាំងនេះ យើងសូមឲ្យអ្នកប្រើប្រាស់ទាក់ទងដោយផ្ទាល់ជាមួយនីតិបុគ្គលដែលកាន់កាប់ការអនុញ្ញាតឲ្យដាក់លក់ផលិតផលនេះ។

 

កម្មសិទ្ធិបញ្ញា

គ្រប់មាតិកាទាំងអស់នៅក្នុងគេហទំព័រនេះ រួមទាំងអត្ថបទ ក្រាហ្វិក រូបភាព រូបថត រូបភាពលម្អ សំឡេង ទិន្នន័យសំលេង និងវីដេអូ និងរចនាសម្ព័ន្ធមែកធាងរបស់គេហទំព័រ ផែនការរុករក និងនិមិត្តសញ្ញា ការរចនា និងការរៀបចំក្បាលទំព័រ ចំណងជើង មូលដ្ឋានទិន្នន័យ រចនាសម្ព័ន្ធ និងមាតិកា ស្លាកសញ្ញា (ហៅថា "មាតិកា") គឺជាកម្មសិទ្ធិផ្តាច់មុខរបស់ SERVIER និង/ឬ ប្រសិនបើមាន អ្នកផ្តល់អាជ្ញាប័ណ្ណ ឬដៃគូរបស់ខ្លួន ត្រូវបានការពារដោយច្បាប់កម្មសិទ្ធិបញ្ញា ឬដោយបទប្បញ្ញត្តិទាក់ទងនឹងសិទ្ធិរូបភាព។

 

មានតែការចម្លងសម្រាប់ការប្រើប្រាស់ឯកជនប៉ុណ្ណោះដែលត្រូវបានអនុញ្ញាត។

 

ដូច្នេះ ការប្រើប្រាស់ពាណិជ្ជកម្ម ការតំណាង ការចែកចាយ ការចម្លង ការកែសម្រួល ការបកប្រែ ឬការផ្លាស់ប្ដូរ ទាំងស្រុង ឬដោយផ្នែក ដោយដំណើរការណាមួយក៏ដោយ នៃគេហទំព័រ និង/ឬនៃផ្នែកៗបស់វា ការចែករំលែកខ្លឹមសារនៃគេហទំព័រ និងការផ្ទេរណាមួយទៅកាន់គេហទំព័រមួយផ្សេងទៀត ដោយគ្មានការអនុញ្ញាតជាលាយ លក្ខណ៍អក្សរពី SERVIER ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង យោងតាមបទប្បញ្ញត្តិ។

 

រាល់សំណើសុំការអនុញ្ញាតសម្រាប់ការចម្លង ឬតំណាងនៃមាតិកាណាមួយនៅក្នុងគេហទំព័រនេះត្រូវតែផ្ញើទៅកាន់ SERVIER តាមអាសយដ្ឋានខាងក្រោម៖ servier.kh@gmail.com

 

លើសពីនេះ សញ្ញាពាណិជ្ជកម្ម និងស្លាកសញ្ញាដែលនៅក្នុងគេហទំព័រនេះ ជាសញ្ញាពាណិជ្ជកម្មដែលបានចុះបញ្ជីរួចហើយ និងមិនអាចប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធឡើយ។ ដូច្នេះហើយ ទង្វើនៃការតំណាង​ ​ការចម្លង ការចែកចាយ និងចែកចាយបន្ត ទោះជាទាំងស្រុង ឬដោយផ្នែកក៏ដោយ ដោយផ្អែកលើផ្នែកៗនៃគេហទំព័រ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរ​របស់អ្នកកាន់កាប់ជាមុន គឺជាការរំលោភលើសិទ្ធិកម្មសិទ្ធបញ្ញា ផ្អែកតាមបទប្បញ្ញត្តិ។

 

ក្នុងករណីណាក៏ដោយ អ្នកប្រើប្រាស់ត្រូវរក្សាទុក និងចម្លងរាល់ការលើកឡើងអំពីការរក្សាសិទ្ធិ ដែលមានបញ្ជាក់នៅក្នុងផ្នែកទាំងអស់នៃ​​គេហទំព័រដែលប្រើប្រាស់។ 

 

ការប្រើប្រាស់គេហទំព័រ

អ្នកប្រើប្រាស់ប្ដេជ្ញាថា​នឹងប្រើគេហទំព័រនេះ៖ 

  • តាមការប្រើប្រាស់ដែលបានគ្រោងទុក
  • សម្រាប់ការប្រើប្រាស់ឯកជន ដោយមិនរាប់បញ្ចូលរាល់សកម្មភាពពាណិជ្ជកម្ម ឬការផ្សព្វផ្សាយ ឬសកម្មភាពសម្រាប់គោលបំណងវិជ្ជាជីវៈ ​ផ្សព្វផ្សាយ ធ្វើទីផ្សារ ឬអាជីវកម្ម
  • ស្របតាមកម្មសិទ្ធិបញ្ញា និងប្រភេទផ្សេងទៀតនៃកម្មសិទ្ធិបញ្ញា ជាពិសេសដោយរក្សាការចង្អុលបង្ហាញនីមួយៗនៃការរក្សាសិទ្ធិ ឬសិទ្ធិកម្មសិទ្ធិដែលបានលើកឡើងនៅក្នុងផ្នែកទាំងអស់នៃគេហទំព័រដែលវាប្រើប្រាស់
  • ដោយមិនប្រើមនុស្សយន្ត ឬមធ្យោបាយស្វ័យប្រវត្តិណាមួយដើម្បីចូលប្រើ និងប្រើប្រាស់មាតិកានៃគេហទំព័រ និងដោយមិនព្យាយាមរារាំងគេហទំព័រ
  • ដោយមិនព្យាយាមចម្លងវាទាំងស្រុង ឬមួយផ្នែក មិនធ្វើឱ្យវាអាចចូលដំណើរការបាន ឬចែកចាយ ឬចែករំលែកវាតាមមធ្យោបាយណាមួយជាមួយភាគីទីបីដែលគ្មានការអនុញ្ញាត។

 

លើសពីនេះ ព័ត៌មានដែលផ្តល់នៅលើគេហទំព័រ គឺមិនមានកិច្ចសន្យា ហើយមិនអាចចាត់ទុកថា ជាការផ្តល់ជូនសម្រាប់សេវាកម្ម ឬផលិតផលនោះទេ។

ក្នុងករណីណាមួយ វាមិនមានន័យថា ជាការអះអាង ការធានា ឬការប្រព្រឹត្តដោយ SERVIER ទាក់ទងនឹងផលិតផល និងសេវាកម្មដែលត្រូវបានបង្ហាញនៅក្នុងនោះទេ។

 

អ្នកប្រើប្រាស់ក៏ត្រូវបានជូនដំណឹងផងដែរថា ព័ត៌មានដែលបានផ្សព្វផ្សាយនៅលើគេហទំព័រមិនអាចត្រូវបានគេចាត់ទុកថាស្មើនឹងដំបូន្មានវេជ្ជសាស្រ្ត ហើយមិនអាចប្រើជំនួសដំបូន្មានរបស់វេជ្ជបណ្ឌិតបានទេ។ អាស្រ័យហេតុនេះ អ្នកប្រើប្រាស់មិនគួរប្រើប្រាស់ព័ត៌មាននេះ ដើម្បីកំណត់រោគវិនិច្ឆ័យខាងវេជ្ជសាស្រ្ត ឬណែនាំការព្យាបាលទេ ហើយត្រូវតែពិគ្រោះជាមួយអ្នកជំនាញផ្នែកសុខភាពដែលមានសិទ្ធិផ្តល់សេវាព្យាបាល។

 

SERVIER មិនអាចទទួលខុសត្រូវចំពោះការសម្រេចចិត្តណាមួយដែលធ្វើឡើង ដោយផ្អែកលើព័ត៌មានណាមួយដែលមាននៅក្នុងគេហទំព័រ ឬសម្រាប់ការប្រើប្រាស់ណាមួយដែលអាចត្រូវបានធ្វើឡើងដោយភាគីទីបី។

 

គួរកត់សំគាល់ផងដែរថា អ្នកប្រើប្រាស់នីមួយៗនៃគេហទំព័រត្រូវទទួលខុសត្រូវចំពោះវិធានការសមស្របទាំងអស់ដើម្បីការពារ និងធានាទិន្នន័យផ្ទាល់ខ្លួន និង/ឬកម្មវិធីប្រឆាំងនឹងការលួច ឬការចម្លងរោគដោយមេរោគណាមួយដែលមាននៅលើអ៊ីនធឺណិត។

 

ភាពត្រឹមត្រូវ និងទូលំទូលាយនៃព័ត៌មានគេហទំព័រ

ព័ត៌មានទាំងអស់ដែលបានផ្តល់ទៅឱ្យអ្នកប្រើប្រាស់នៅលើគេហទំព័ រគឺត្រូវបានផ្តល់ "ដូចដែលមាន" ដោយមិនមានការធានាណាមួយឡើយ ទោះបីជាដោយច្បាស់លាស់ ឬមិនច្បាស់លាស់ ប៉ុន្តែមិនកំណត់ចំពោះការធានាពីគុណភាព សមត្ថភាពសម្រាប់ការប្រើប្រាស់ជាក់លាក់ ឬគ្មានការរំលោភលើកម្មសិទ្ធិបញ្ញា។

 

SERVIER ខិតខំដើម្បីធានាថា ព័ត៌មានដែលបានចែកចាយនៅលើគេហទំព័រគឺ ត្រឹមត្រូវ និងជាព័ត៌មានថ្មី តាមដែលអាចធ្វើទៅបាន។​

 

ទោះយ៉ាងណាក៏ដោយ វាមិនធានាតាមមធ្យោបាយណាមួយអំពីភាពពិត ភាពពេញលេញ ភាពត្រឹមត្រូវ ឬភាពទូលំទូលាយនៃព័ត៌មាន និងមាតិកាដែលមានសម្រាប់អ្នកប្រើប្រាស់នៅលើគេហទំព័រនោះទេ ហើយរក្សាសិទ្ធិក្នុងការកែប្រែ ឬកែតម្រូវគ្រប់ពេលវេលា និងដោយគ្មានការជូនដំណឹងជាមុននូវមាតិកាព័ត៌មាន និងឯកសារដែលបានផ្សព្វផ្សាយនៅលើគេហទំព័រនេះ។

 

ដូច្នេះហើយ SERVIER បដិសេធរាល់ការទទួលខុសត្រូវចំពោះភាពមិនច្បាស់លាស់ ភាពមិនត្រឹមត្រូវ ការលុបចោល ឬការកែប្រែទាក់ទងនឹងព័ត៌មានដែលមាននៅលើគេហទំព័រ ជាពិសេសក្នុងករណីមានការផ្លាស់ប្តូរច្បាប់ ឬបទប្បញ្ញត្តិច្បាប់ និងដោយសារការខូចខាតណាមួយដែលបណ្តាលមកពីការក្លែងបន្លំលួចចូលដោយភាគីទីបី ជាពិសេសនៅពេលដែលវាអាចនាំឱ្យមានការកែប្រែព័ត៌មាននៅក្នុងគេហទំព័រ។

 

ទាក់ទងនឹងបញ្ហានេះ SERVEIR មិនអាចទទួលខុសត្រូវចំពោះមាតិកានៃទំព័រទាំងនេះ ឬសម្រាប់ការប្រើប្រាស់ណាមួយដែលអាចធ្វើឡើងដោយអ្នកប្រើប្រាស់នោះទេ ពោលគឺចំពោះការខូចខាតដោយផ្ទាល់ ឬដោយប្រយោលដែលបណ្តាលមកពីការចូលទៅកាន់ ឬប្រើប្រាស់គេហទំព័រដោយភាគីណាមួយ ឬដោយសារតែមិនអាចចូលទៅវាបាន។

 

ការកែប្រែគេហទំព័រ

SERVIER រក្សាសិទ្ធិក្នុងការកែប្រែមាតិកានៃគេហទំព័រ និងទិន្នន័យ ឬព័ត៌មានដែលនៅក្នុងគេហទំព័រ និងលក្ខខណ្ឌនៃការប្រើប្រាស់ទូទៅ ជាពិសេសដើម្បីអនុវត្តតាម​ស្តង់ដារច្បាប់ និង/ឬបទប្បញ្ញត្តិដែលអាចអនុវត្តថ្មីទាំងអស់ និង/ឬដើម្បីកែលម្អដំណើរការគេហទំព័រ។​

 

ក្នុងករណីនេះ ល័ក្ខខ័ណ្ឌនៃការប្រើប្រាស់ទូទៅដែលបានធ្វើវិសោធនកម្ម នឹងចូលជាធរមានចាប់ពីថ្ងៃដែលពួកគេត្រូវបានបង្ហោះតាមអ៊ីនធឺណិត (online)។

 

ដូច្នេះអ្នកប្រើប្រាស់ត្រូវពិនិត្យមើលអំពីលក្ខខណ្ឌនៃការប្រើប្រាស់ទូទៅរបស់គេហទំព័រជាប្រចាំ។

 

ភាពអាចរកបាននៃគេហទំព័រ

SERVIER ខិតខំរក្សាគេហទំព័រនេះឱ្យអ្នកប្រើប្រាស់អាចចូលប្រើបាន 24 ម៉ោងក្នុងមួយថ្ងៃ និង​​ 7 ថ្ងៃក្នុងមួយសប្តាហ៍។

 

ទោះជាយ៉ាងណាក៏ដោយ SERVIER មិនអាចធានាបានថា ការចូលទៅកាន់ និងប្រើប្រាស់គេហទំព័រអាចរលូនរហូតទេ។

 

ដូច្នេះហើយ SERVIER រក្សាសិទ្ធិក្នុងការលុបចោល រឹតបន្តឹង ផ្អាក ឬបញ្ឈប់ជាបណ្តោះអាសន្ននូវការចូលទៅកាន់គេហទំព័រមួយផ្នែក ឬទាំងអស់ ទៅកាន់មុខងារ ឬសេវាកម្មដែលផ្តល់ជូននៅលើគេហទំព័រទាំងអស់ ឬដោយផ្នែក នៅពេលណាក៏បាន ដោយគ្មានការជូនដំណឹង ឬសំណងសម្រាប់ហេតុផលណាមួយក៏ដោយ និងជាពិសេសសម្រាប់ហេតុផលថែទាំបច្ចេកទេស ឬមានឧបទ្ទវហេតុដែលមិនបានមើលឃើញទុកជាមុន បញ្ហាព័ត៌មានវិទ្យា ការលំបាកទាក់ទងនឹងរចនាសម្ព័ន្ធនៃបណ្តាញទំនាក់ទំនង ឬការលំបាកផ្នែកបច្ចេកទេសផ្សេងៗ។

 

ទោះបីជាមធ្យោបាយទាំងអស់ដែលប្រើប្រាស់ដោយ SERVIER និងអ្នកផ្តល់សេវាកម្មបច្ចេកទេសរបស់ SERVIER ក៏ដោយ អ្នកប្រើប្រាស់ត្រូវបានជូនដំណឹងថា បណ្តាញអ៊ីនធឺណេតមិនគួរឱ្យទុកចិត្តនោះទេ ជាពិសេសក្នុងន័យនៃសុវត្ថិភាពដែលទាក់ទងនឹងការបញ្ជូនទិន្នន័យ ការមិនធានាភាពបន្តបន្ទាប់នៃការចូលប្រើគេហទំព័រ នៃការមិនធានាពីល្បឿននៃការបញ្ជូនទិន្នន័យ និងការរីករាលដាលនៃមេរោគ។ វាត្រូវបានកំណត់ផងដែរថាបណ្តាញអ៊ីនធឺណែត និងប្រព័ន្ធព័ត៌មានវិទ្យា និងទូរគមនាគមន៍អាចមាន error ហើយការរំខាន និងដំណើរការខុសប្រក្រតីអាចកើតឡើង។

អាស្រ័យហេតុនេះ SERVEIR មិនផ្តល់ការធានាចំពោះបញ្ហានេះទេ ហើយជាលទ្ធផលមិនអាចទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលកើតឡើងចំពោះការប្រើប្រាស់បណ្តាញអ៊ីនធឺណែត និងប្រព័ន្ធព័ត៌មានវិទ្យា និងទូរគមនាគមន៍ឡើយ (អាចមានបញ្ហាផ្សេងលើសពីបញ្ជីខាងក្រោម)៖

  • ការបញ្ជូន និង/ឬការទទួលទិន្នន័យ និង/ឬព័ត៌មានទាំងអស់ខ្សោយនៅលើអ៊ីនធឺណិត
  • ការលួចចូលពីខាងក្រៅ ឬវត្តមាននៃមេរោគកុំព្យូទ័រ
  • ការខូចខាតនៃឧបករណ៍ទទួល ឬបណ្តាញទំនាក់ទំនងទាំងអស់
  • ដំណើរការខុសប្រក្រតីណាមួយនៃបណ្តាញអ៊ីនធឺណែត ដែលរារាំងមិនឱ្យគេហទំព័រដំណើរការបានល្អ។

 

ទំនួលខុសត្រូវរបស់ SERVIER

SERVIER មិនអាចទទួលខុសត្រូវចំពោះការខូចខាតដោយផ្ទាល់ ឬដោយប្រយោលណាមួយឡើយ ដូចជាការបាត់បង់ទិន្នន័យទាំងអស់ ឬការបំផ្លាញ ការបាត់បង់កម្មវិធី ការបាត់បង់ប្រាក់ចំណេញ ឬការបាត់បង់ប្រតិបត្តិការដែលកើតឡើងដោយអ្នកប្រើប្រាស់ ឬភាគីទីបីណាមួយដែលមកពីការចូលទៅកាន់គេហទំព័រ ការរុករកនៅលើគេហទំព័រ ពីមាតិកានៃគេហទំព័រ ពីការប្រើប្រាស់គេហទំព័រ និងគេហទំព័រដែលភ្ជាប់ជាមួយវា ឬដោយសារតែវាមិនអាចប្រើប្រាស់ខ្លឹមសារ ព័ត៌មាន និងសេវាកម្មដែលបានផ្តល់ តាមរយៈគេហទំព័រដោយអ្នកប្រើប្រាស់។

 

ជាពិសេស SERVIER បដិសេធរាល់ការទទួលខុសត្រូវចំពោះការខូចខាតគ្រប់ប្រភេទ ដែលកើតឡើង៖

  • ពីកំហុសវាយអក្សរ ឬការរៀបចំរូបភាព ភាពមិនច្បាស់លាស់ ភាពមិនត្រឹមត្រូវ ឬការមិនបានបញ្ចូលទាក់ទងនឹងព័ត៌មាននៅលើគេហទំព័រ
  • ពីការក្លែងបន្លំលួចដោយភាគីទីបីដែលនាំឱ្យមានការកែប្រែព័ត៌មាន ឯកសារ ឬផ្នែកនៃគេហទំព័រ
  • ពីការចូលប្រើដោយភាគីណាមួយទៅកាន់គេហទំព័រ ឬពីការមិនអាចចូលប្រើវាបាន
  • ពីការខូចខាត ដំណើរការខុសប្រក្រតី ឬភាពមិនស្របគ្នានៃឧបករណ៍ព័ត៌មានវិទ្យារបស់អ្នកប្រើប្រាស់
  • ពីការរំខាននៃបណ្តាញដែលផ្តល់ការចូលទៅកាន់គេហទំព័រ ពីភាពមិនអាចប្រើបានទាំងស្រុង ឬដោយផ្នែកនៃគេហទំព័រ ដែលបណ្ដាលពីប្រតិបត្តិការទូរគមនាគមន៍
  • ពីការចែកចាយ ឬការបញ្ចូលមេរោគកុំព្យូទ័រ Trojan ឬពពួក Worm តាមរយៈគេហទំព័រ ដែលអាចប៉ះពាល់ដល់ឧបករណ៍កុំព្យូទ័ររបស់អ្នកប្រើប្រាស់
  • ពី credit ដែលបានផ្តល់ទៅឱ្យព័ត៌មានណាមួយដែលបានមកដោយផ្ទាល់ ឬដោយប្រយោលពីគេហទំព័រ ពីការប្រើប្រាស់វា ឬពីការប្រើប្រាស់ផលិតផលដែលវាបានទាក់ទង។

 

SERVIER បដិសេធទំនួលខុសត្រូវទាំងអស់ ដែលអះអាង ឬដោយប្រយោល ប្រសិនបើការប្រើប្រាស់ព័ត៌មាននៅលើគេហទំព័របំពានប៉ាតង់ កម្មសិទ្ធិបញ្ញា ឬពាណិជ្ជសញ្ញាដែលបានចុះបញ្ជី។

 

ទំនួលខុសត្រូវរបស់អ្នកប្រើប្រាស់

ប្រសិនបើខ្លឹមសារនៅលើគេហទំព័រត្រូវបានចែកចាយដោយអ្នកប្រើប្រាស់ ទោះជាមានលក្ខណៈបែបណាក៏ដោយ អ្នកប្រើប្រាស់ប្ដេជ្ញាថា មិនប្រព្រឹត្តសកម្មភាពណាមួយដែលផ្ទុយនឹងច្បាប់សណ្តាប់ធ្នាប់សាធារណៈ ឬសីលធម៌សាធារណៈ ឬមានលក្ខណៈប្រមាថ បរិហារកេរ្តិ៍ ឬរើសអើង ឬការគំរាមកំហែងដល់បុគ្គល ឬក្រុមមនុស្ស ឬដែលបំពានលើបទប្បញ្ញត្តិនៃការរក្សាសិទ្ធិ សិទ្ធិរូបភាព ជីវិតឯកជនរបស់មនុស្សផ្សេងទៀត អាថ៌កំបាំងផ្នែកវេជ្ជសាស្រ្ត ឬការសម្ងាត់នៃការឆ្លើយឆ្លង។ វាអាចនឹងត្រូវទទួលខុសត្រូវចំពោះការបំពានណាមួយនៃសកម្មភាពនេះ។

 

ជាទូទៅ អ្នកប្រើប្រាស់ប្ដេជ្ញាថានឹងអនុវត្តដោយក្ដីគោរព ជាពិសេសចំពោះសមាជិកផ្សេងទៀតនៃគេហទំព័រ។

 

អ្នកប្រើប្រាស់ត្រូវបានជូនដំណឹងថា ក្នុងករណីមានការស្នើសុំពីអាជ្ញាធរមានសមត្ថកិច្ច SERVIER ត្រូវបានអនុញ្ញាតឱ្យបញ្ជូនទិន្នន័យចូលទាំងអស់ដែលអនុញ្ញាតឱ្យកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ ប្រសិនបើអ្នកប្រើប្រាស់បង្ហាញថា ជាប្រភពដើមនៃមាតិកា ឬសកម្មភាពខុសច្បាប់។

 

តំណភ្ជាប់ Hypertext

គេហទំព័រនេះអាចមានតំណភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀតដែលបោះពុម្ពផ្សាយដោយភាគីទីបី។

 

វត្តមាននៃតំណភ្ជាប់ hypertext ដែលនាំទៅដល់គេហទំព័រភាគីទីបី ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ មិន បង្កើតការយល់ព្រមពីគេហទំព័រ ឬមាតិការបស់វាដោយ SERVIER ទេ។

 

SERVIER មិនគ្រប់គ្រងគេហទំព័រភាគីទីបីនេះទេ ហើយដូចនេះ SERVIER បដិសេធរាល់ការទទួលខុសត្រូវទាក់ទងនឹងមាតិកានៃគេហទំព័រទាំងនេះ និងការប្រើប្រាស់ណាមួយដែលអាចធ្វើឡើងដោយអ្នកប្រើប្រាស់។

 

លើសពីនេះ SERVIER មិនអាចទទួលខុសត្រូវលើព័ត៌មាន មតិ និងអនុសាសន៍ដែលធ្វើឡើងដោយភាគីទីបីឡើយ។

 

អ្នកប្រើប្រាស់ចូលទៅកាន់ និងប្រើប្រាស់គេហទំព័រភាគីទីបីដោយការទទួលខុសត្រូវផ្ទាល់ខ្លួន និងស្របតាមលក្ខខណ្ឌនៃការប្រើប្រាស់នៅលើគេហទំព័រទាំងនោះ។

 

ដូច្នេះ អ្នកប្រើប្រាស់ត្រូវតែពិនិត្យមើលលក្ខខណ្ឌនៃការប្រើប្រាស់ និងលក្ខខណ្ឌសុវត្ថិភាពនៃគេហទំព័រទាំងនេះ មុនពេលផ្តល់ព័ត៌មានផ្ទាល់ខ្លួនដល់ពួកគេ។

 

ច្បាប់​ដែល​អាច​អនុវត្ត​បាន

កិច្ចព្រមព្រៀង TOU នេះត្រូវបានគ្រប់គ្រងដោយច្បាប់កម្ពុជា ដោយគោរពទាំងច្បាប់សំខាន់ៗ និងច្បាប់ផ្លូវការ។ រាល់ការខ្វែងគំនិតគ្នានឹងត្រូវដាក់ជូនចំពោះមុខតុលាការដែលមានសមត្ថកិច្ចនៃទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។

 

រាល់ការអនុវត្តច្បាប់នៃជម្លោះនៃច្បាប់ដែលដាក់កម្រិតលើការអនុវត្តពេញលេញនៃច្បាប់កម្ពុជា ត្រូវបានដកចេញ។ ដូច្នេះ ច្បាប់កម្ពុជាអនុវត្តចំពោះអ្នកប្រើប្រាស់ទាំងអស់ដែលរុករកគេហទំព័រ និងដែលប្រើប្រាស់មុខងារទាំងអស់ ឬផ្នែកណាមួយរបស់វា។

 

ករណីមានភាពខុសគ្នារវាងព័ត៌មាននៅក្នុងគេហទំព័រជាភាសាខ្មែរ និងគេហទំព័រជាភាសាអង់គ្លេស ព័ត៌មានដែលបង្ហាញក្នុងគេហទំព័រជាភាសាអង់គ្លេសត្រូវមានអាទិភាព។

 

ការលើកឡើងផ្នែកច្បាប់

គេហទំព័រ myhealthpartnerkh.com ត្រូវបានបោះពុម្ពផ្សាយដោយការិយាល័យតំណាងពាណិជ្ជកម្ម ស៊ែវីយេ អាំងទែណាស្យូណាល់ ដែលបានចុះឈ្មោះក្នុងប្រទេសកម្ពុជាជាមួយលេខអត្តសញ្ញាណកម្មសារពើពន្ធ K004-100109772 ដែលមានការិយាល័យចុះបញ្ជីនៅអគារលេខ 22 ផ្លូវ 107 កែងផ្លូវ 242 ជាន់ទី 7, 120308 ភ្នំពេញ ប្រទេសកម្ពុជា លេខទូរស័ព្ទ +855 23 218 705។

 

នាយកនៃការបោះពុម្ព myhealthpartnerkh.com គឺ Seang Ratana, Operations Manager។

 

គេហទំព័រ myhealthpartnerkh.com ត្រូវបានបង្ហោះដោយ SERVIER ដោយប្រើ Microsoft AZURE https://azure.microsoft.com/fr-fr/https://azure.microsoft.com/fr-fr/

ការរចនា និងផលិតគេហទំព័រ myhealthpartnerkh.com ធ្វើឡើងដោយ និងថែរក្សាដោយ SERVIER និង corporate affiliates។