My Health Partner Logo

អំពី My Health Partner

បេសកកម្មរបស់យើង

បេសកកម្មរបស់យើង

ជួយអ្នកជំងឺក្នុងការគ្រប់គ្រងជំងឺរ៉ាំរ៉ៃរបស់ពួកគាត់រាល់ថ្ងៃ ដោយផ្តល់ព័ត៌មានអំពីជំងឺ និងលំហាត់ប្រាណប្រចាំថ្ងៃ ព្រមទាំងរូបមន្តអាហារដើម្បីបន្ថយហានិភ័យនៃជំងឺបេះដូង និងសរសៃឈាម។

មូលដ្ឋានរបស់យើង

មូលដ្ឋានរបស់យើង

Servier ដាក់អ្នកជំងឺជាចំណុចស្នូលនៃសកម្មភាពរបស់ខ្លួន។ ការបង្កើតឧបករណ៍ប្រកបដោយការច្នៃប្រឌិតដើម្បីជួយឱ្យអ្នកជំងឺមានជីវិតប្រសើរឡើង ជាការខិតខំដ៏សំខាន់របស់យើង។

ការសន្យារបស់យើង

ការសន្យារបស់យើង

ផ្តល់ជូនមាតិកាបែបផ្ទាល់ខ្លួន មានការទទួលស្គាល់ និងបានធ្វើបច្ចុប្បន្នភាព សម្រាប់អ្នកជំងឺដែលមានហានិភ័យនៃជំងឺបះដូង​ និងសរសៃឈាម ដើម្បី​ឱ្យពួកគាត់​មានសុខភាពកាន់តែល្អ។

ហេតុអ្វីបានជាយើងមាន myhealthpartnerkh.com ?

មានមនុស្សប្រមាណ 17,9 លាននាក់បានស្លាប់ដោយសារជំងឺបេះដូង​ និងសរសៃឈាមក្នុងឆ្នាំ 2016 ដែលស្មើនឹង 31% នៃចំនួនអ្នកស្លាប់ទូទាំងពិភពលោក។ 1 ដោយសារជំងឹបេះដូង និងសរសៃឈាមភាគច្រើនអាចបញ្ចៀសបាន អ្នកជំងឺបេះដូង និងសរសៃឈាម ឬអ្នកដែលមានហានិភ័យបេះដូង និងសរសៃឈាមខ្ពស់ (ដោយសារមានកត្តាហានិភ័យមួយ ឬច្រើន ដូចជាជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម...) ត្រូវការមាតិកាដែលអាចទុកចិត្តបាន និងមានការទទួលស្គាល់ ជាមួយដំបូន្មានដែលផ្អែកទៅតាមជំងឺ និងចំណាប់អារម្មណ៍របស់ពួកគេ។

Myhealthpartnerkh.com នឹងជ្រើសរើស និងណែនាំមាតិកាជាក់លាក់សម្រាប់អ្នក ដោយផ្អែកលើស្ថានភាព​ផ្ទាល់ខ្លួនរបស់អ្នក តាមរយៈសំណួរជាក់លាក់ក្នុងពេលដែលអ្នកចូលមើល​គេហទំព័រនេះជាលើកដំបូង (អាយុ របៀបរស់នៅ ស្ថានភាព។ល។)។ ទិន្នន័យផ្ទាល់ខ្លួនមិនត្រូវបានរក្សាទុកទេ ហើយមាតិកាមួយចំនួននៃវេទិកានេះនឹងត្រូវរៀបចំសម្រាប់អ្នកដោយស្វ័យប្រវត្តិ ដោយផ្អែក​តាមចម្លើយរបស់អ្នក។

អំពី Servier

បង្កើតឡើងដើម្បីបម្រើសុខភាព Servier ជាក្រុមហ៊ុនសកលដែលគ្រប់គ្រងដោយមូលនិធិដែលបំផុសគំនិតឱ្យមានឥទ្ធិពលដល់សង្គមប្រកបដោយអត្ថន័យ ទាំងសម្រាប់អ្នកជំងឺ និងសម្រាប់និរន្តរភាពពិភពលោក។ ជាមួយនឹងគំរូអភិបាលកិច្ចវិសេស Servier អាចបម្រើវិជ្ជាជីវៈ (vocation) របស់ខ្លួនយ៉ាងពេញលេញជាមួយនឹងចក្ខុវិស័យរយៈពេលវែង៖ ប្តេជ្ញាចិត្តចំពោះវឌ្ឍនភាពនៃការព្យាបាល ដើម្បីបម្រើតម្រូវការរបស់អ្នកជំងឺ។ ក្នុងនាមជាអ្នកឈានមុខគេក្នុងពិភពលោកផ្នែកជំងឺបេះដូង មហិច្ឆតារបស់ Servier គឺចង់ក្លាយជាអ្នកដែលមានការច្នៃប្រឌិត ផ្តោត និងល្បីល្បាញផ្នែកជំងឺមហារីក ដោយកំណត់គោលដៅជំងឺមហារីកដែលពិបាកព្យាបាល។ Neuroscience និងជំងឺ immune-inflammatory ជាកត្តាជំរុញកំណើននាពេលអនាគត។ ក្នុងផ្នែកទាំងនេះ Servier ផ្តោតលើជំងឺមួយចំនួន ដែលក្នុងនោះការកំណត់ប្រភេទអ្នកជំងឺត្រឹមត្រូវ (accurate patient profiling) អាចផ្តល់នូវការឆ្លើយតបព្យាបាលចំគោលដៅ តាមរយៈឱសថដែលមានភាពជាក់លាក់ (precision medicine)។
 
ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានការថែទាំប្រកបដោយគុណភាពសម្រាប់ទាំងអស់គ្នាក្នុងតម្លៃទាប Servier ក៏ផ្តល់ជូននូវឱសថ generic ដែលមានគុណភាពជាច្រើនសម្រាប់គ្រប់គ្រងជំងឺនានា។ ក្នុងផ្នែកទាំងអស់នេះ Servier ក៏បញ្ចូលមតិអ្នកជំងឺនៅគ្រប់ដំណាក់កាលនីមួយៗនៃវដ្តជីវិតរបស់ឱសថ។
បង្ហាញឯកសារយោង

ឯកសារយោង

1
World Health OrganizationAccessed 11/8/2008