រស់នៅជាមួយជំងឺលើសឈាម
អ្នកអាចស្វែងរកព័ត៌មានចាំបាច់ទាំងអស់ ដើម្បីស្វែងយល់ពីជំងឺលើសសម្ពាធឈាម ផលប៉ះពាល់ជាសកល មូលហេតុ និងផលវិបាករបស់វា និងវិធីគ្រប់គ្រងជំងឺលើសសម្ពាធឈាម។
ជំងឺលើសសម្ពាធឈាម
តើជំងឺលើសសម្ពាធឈាមជាអ្វី?
ជាដំបូង សូមគិតអំពីសម្ពាធឈាម
ជាដំបូង សូមគិតអំពីសម្ពាធឈាម។ បេះដូងដើរតួនាទីជាស្នប់ដែលប្របាច់ឈាមទៅពេញរាងកាយ ដែលធានាថាអុកស៊ីសែន និងសារធាតុចិញ្ចឹមត្រូវបានបញ្ជូនទៅគ្រប់ជាលិកា និងសរីរាង្គទាំងអស់់។ ដើម្បីធ្វើដូច្នេះបាន បេះដូងបង្កើតកម្លាំងដើម្បីធ្វើឱ្យឈាមរត់តាមសរសៃឈាម ដែលគេហៅថា សម្ពាធឈាម។1កត្តាសំខាន់ពីរដែលរួមចំណែកដល់ការប្រែប្រួលសម្ពាធឈាម៖កាលណាបេះដូងច្របាច់ឈាមកាន់តែច្រើន ហើយសរសៃឈាមកាន់តែរួមតូចនោះ នោះសម្ពាធឈាមកាន់តែឡើងខ្ពស់។2
បរិមាណឈាមដែលប្របាច់ដោយបេះដូង
បរិមាណ resistance ទៅនឹងលំហូរឈាមនៅក្នុងសរសៃឈាម
និយមន័យជំងឺលើសសម្ពាធឈាម
សម្ពាធឈាមអាចទាប ធម្មតា ឬខ្ពស់ ប៉ុន្តែយូរៗទៅ នៅពេលដែលអាយុកាន់តែច្រើន សម្ពាធឈាមនឹងឡើង។ ហេតុអ្វី? ព្រោះជញ្ជាំងនៃសរសៃឈាមធំៗកាន់តែរឹង ហើយសរសៃឈាមតូចៗកាន់តែរួមតូច។ ដោយសារការផ្លាស់ប្តូរទាំងនេះ បេះដូងត្រូវបង្កើតកម្លាំងកាន់តែខ្លាំង ដើម្បីរុញឈាមទៅគ្រប់ផ្នែកនៃរាងកាយ។ ទាំងនេះនាំឱ្យសម្ពាធឈាមកើនឡើង។ ជំងឺលើសសម្ពាធឈាម3 ត្រូវបានធ្វើរោគវិនិច្ឆ័យនៅពេលដែលសម្ពាធឈាមខ្ពស់ជាប់លើសពី 140/90 mm Hg ។
សម្ពាធឈាមស៊ីស្ដូលិក (Systolic) (mm Hg)៖
សម្ពាធឈាមឡើងខ្ពស់បំផុត នៅពេលដែលឈាមត្រូវបានច្របាច់ចេញពីបេះដូងទៅរាងកាយទាំងមូល។
សម្ពាធឈាមដ្យាស្ដូលិក(Diastolic) (mm Hg)៖
សម្ពាធឈាមទាបបំផុត នៅពេលដែលបេះដូងរបស់អ្នកសម្រាក មុនពេលវាកន្ត្រាក់ម្តងទៀត។
ល្អ៖
- Systolic <120
- Diastolic <80
ធម្មតា៖
- Systolic <120-129
- Diastolic 80-84
ជិតលើស៖
- Systolic 130-139
- Diastolic 85-89
អនុញ្ញាតឱ្យយើងពិនិត្យមើលពីរបៀបបកស្រាយកម្រិតនៃសម្ពាធឈាមរបស់អ្នក4
Sys <120 & Dia < 80 | Sys 120-129 &/or Dia 80-84 | Sys 130-139 &/or Dia 85-89 | Sys 140-159 &/or Dia 90-99 | Sys 160-179 &/or Dia 100-109 | Sys ≥ 180 &/or Dia ≥ 10 | Sys ≥ 140 &/or Dia < 90 |
---|
ល្អ | ធម្មតា | ជិតលើសសម្ពាធឈាម | លើសសម្ពាធឈាមកម្រិត 1 | លើសសម្ពាធឈាមកម្រិត 2 | លើសសម្ពាធឈាមកម្រិត 3 | លើសតែសម្ពាធឈាមខាងលើ* | |
"ល្អណាស់ សូមបន្តទៀត" | "សម្ពាធឈាមរបស់អ្នកគួរតែត្រូវបានកត់ត្រាយ៉ាងហោចណាស់មួយឆ្នាំម្តង ហើយអ្នកគួរតែទទួលបានការណែនាំអំពីរបៀបរស់នៅ។ អ្នកអាចទទួលបានថ្នាំព្យាបាល បើហានិភ័យនៃជំងឺបេះដូង និងសរសៃឈាមរបស់អ្នកខ្ពស់ខ្លាំង ដូចជាមានជំងឺសរសៃឈាមបេះដូង។" | "ក្នុងករណីមានជំងឺលើសសម្ពាធឈាមកម្រិត 1 ដែលមានហានិភ័យទាបទៅមធ្យម ដោយមិនមានការខូចសរីរាង្គណាមួយ ការព្យាបាលដោយថ្នាំត្រូវបានណែនាំបន្ទាប់ពីការផ្លាស់ប្ដូររបៀបរស់នៅមិនអាចគ្រប់គ្រងសម្ពាធឈាមបានល្អ។ ក្នុងករណីផ្សេងទៀត អ្នកត្រូវប្រើថ្នាំបញ្ចុះសម្ពាធឈាម និងធ្វើតាមការណែនាំរបៀបរស់នៅផងដែរ។" | "ការព្យាបាលដោយថ្នាំត្រូវបានណែនាំ បន្ទាប់ពីការផ្លាស់ប្ដូររបៀបរស់នៅមិនអាចគ្រប់គ្រងសម្ពាធឈាមបានល្អ។" | ||||
*ជំងឺលើសតែសម្ពាធឈាមខាងលើ ក៏ត្រូវបានចាត់ថ្នាក់ជាកម្រិតទី 1 ដល់ 3 អាស្រ័យលើតម្លៃសម្ពាធឈាមស៊ីស្ដូលិក (systolic) ជាមួយនឹងតម្លៃកាត់ដូចគ្នាទៅនឹងជំងឺលើសសម្ពាធឈាម "ស្តង់ដា"។ 2018 ESH/ESC Guidelines for the management of arterial hypertension.4 |
ជំងឺលើសសម្ពាធឈាម៖ បញ្ហាជុំវិញពិភពលោក5
1,27 ពាន់លាននាក់
នៅទូទាំងពិភពលោក មានអ្នកជំងឺលើសសម្ពាធឈាម 1,27 ពាន់លាននាក់។5
34%
កើតឡើងនៅលើបុរស5
32%
កើតឡើងនៅលើស្រ្តី5
60%
កើតឡើងនៅលើមនុស្សអាយុ 60 ឆ្នាំឡើង6
តើអ្វីជាមូលហេតុដែលធ្វើឱ្យមានជំងឺលើសសម្ពាធឈាម?
ជំងឺលើសសម្ពាធឈាមមានពីរប្រភេទ៖ ជំងឺលើសសម្ពាធឈាម primary និងជំងឺលើសសម្ពាធឈាម secondary។ជំងឺលើសសម្ពាធឈាម primary
ជំងឺលើសសម្ពាធឈាម primary ពណ៌នាអំពីជំងឺលើសសម្ពាធឈាមដែលគ្មានមូលហេតុច្បាស់លាស់។ មានកត្តាមួយចំនួនដែលបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺលើសសម្ពាធឈាម៖ កង្វះសកម្មភាពក្នុងការរស់នៅ
តានតឹងអារម្មណ៍ (ស្រ្តេស)
លើសទម្ងន់
ផឹកគ្រឿងស្រវឹងច្រើនពេក
ហូបអំបិលច្រើនពេក ឬប៉ូតាស្យូមតិចពេក6
ជក់បារីច្រើនរុំារ៉ៃ
ជាតិកាហ្វេអ៊ីន
ជាតិស្ករ
ប្រវត្តិគ្រួសារ
កត្តាតំណពូជក៏មានដើរតួនាទីខ្លះដែលធ្វើឱ្យលើសសម្ពាធឈាម ហើយការរស់នៅក្នុងបរិស្ថានដូចគ្នា និងកត្តាផ្សេងទៀតក៏អាចបង្កើនហានិភ័យផងដែរ។7
ពូជសាសន៍ ឬជាតិសាសន៍៖
ជនជាតិស្បែកខ្មៅទំនោរមានជំងឺលើសសម្ពាធឈាមច្រើនជាងជាតិសាសន៍ផ្សេង និងនៅអាយុវ័យក្មេងជាង។
ជំងឺលើសសម្ពាធឈាម secondary
ជាជំងឺលើសសម្ពាធឈាមដែលបណ្តាលមកពីមូលហេតុច្បាស់លាស់ (ឧទាហរណ៍ ការផលិតអរម៉ូនខុសធម្មតាពីក្រពេញតម្រងនោម Adrenal)។ មានតែអ្នកជំងឺមួយចំនួនតូចប៉ុណ្ណោះដែលអាចមានជំងឺលើសសម្ពាធឈាមប្រភេទនេះ។ នៅពេលដែលគ្រូពេទ្យរកឃើញមូលហេតុ និងព្យាបាលបានត្រឹមត្រូវ សម្ពាធឈាមគួរតែត្រលប់មកធម្មតាវិញ។តើខ្ញុំគួរពិភាក្សាជាមួយអ្នកណា ប្រសិនបើខ្ញុំចង់ស្វែងយល់បន្ថែម?
គ្រូពេទ្យរបស់អ្នក ជាបុគ្គលដែលអ្នកអាចសាកសួរអំពីសម្ពាធឈាម។8
ឯកសារយោង
1
WHO. Avoiding Heart Attacks and Strokes.
2
Mayet J, Hughes A. Cardiac and vascular pathophysiology in hypertension. Heart.
3
Pollock JD, Makaryus AN. Physiology, Cardiovascular Hemodynamics. StatPearls Publishing; 2019.
4
Williams B, Mancia G, Spiering W, et al. 2018 ESC/ESH Guidelines for the management of arterial hypertension. Eur Heart J.
5
Williams B et al. Eur Heart J. 2018;39(33):3021-3104.World Health Organisation. A global brief on hypertension Silent killer, public health crisis.. Published April 2013. Accessed