My Health Partner Logo
Home / Diabetes / ហេតុអ្វីត្រូវពិនិត្យសុខភាព?
ការរស់នៅជាមួយជំងឺទឹកនោមផ្អែម
អ្នកអាចស្វែងរកព័ត៌មានចាំបាច់ដើម្បីស្វែងយល់អំពីជំងឺទឹកនោមផ្អែម ផលប៉ះពាល់របស់វា មូលហេតុ ផលវិបាក និងរបៀបគ្រប់គ្រងជំងឺទឹកនោមផ្អែម។
ជំងឺទឹកនោមផ្អែម

ហេតុអ្វីត្រូវពិនិត្យសុខភាព?

តើជំងឺទឹកនោមផ្អែមបណ្តាលឲ្យមានផលវិបាកឬទេ?

ពិតជាមាន ហើយវាអាចធ្ងន់ធ្ងរ។ នៅពេលជំងឺទឹកនោមផ្អែមមិនអាចគ្រប់គ្រងបានល្អ អ្នកជំងឺអាចមានផលវិបាកដែលគំរាមកំហែងដល់សុខភាព។ ផលវិបាកស្រួចស្រាវដូចជា សន្លប់ (coma) អាចកើតមាននៅពេលដែលជាតិស្ករក្នុងឈាមឡើងខ្ពស់ខុសធម្មតា ឬការប្រកាច់ ឬបាត់បង់ស្មារតីនៅពេលដែលជាតិស្ករចុះទាបខុសធម្មតា (ឧទាហរណ៍ បន្ទាប់ពីប្រើថ្នាំទឹកនោមផ្អែមកម្រិតខ្ពស់ពេក)។

យូរៗទៅ ជំងឺទឹកនោមផ្អែមអាចប៉ះពាល់ដល់បេះដូង សរសៃឈាម ភ្នែក តម្រងនោម និងសរសៃវិញ្ញាណ។ វាក៏អាចបង្កើនហានិភ័យនៃការស្ទះ ឬដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងផងដែរ។ ការធ្វើឲ្យលំហូរឈាមថយចុះ និងខូចសរសៃវិញ្ញាណអាចបណ្តាលឱ្យមានដំបៅជើង និងការឆ្លងមេរោគ ដែលទីបំផុតអាចឈានទៅដល់ការកាត់អវៈយវៈ។ វាអាចប៉ះពាល់ដល់ភ្នែក ដែលអាចធ្វើឱ្យពិការភ្នែក។ វា​ក៏​ជា​មូលហេតុ​ចម្បង​មួយដែលនាំមាន​ជំងឺ​ខ្សោយ​តម្រងនោម​ដែរ។​1

ការស្ទះ ឬដាច់សរសៃឈាមខួរក្បាល
ពិការភ្នែក
គាំងបេះដូង
ខ្សោយតម្រងនោម
ការកាត់អវៈយវៈ
body illustration