ការរស់នៅជាមួយជំងឺខ្សោយបេះដូង
អ្នកអាចស្វែងរកព័ត៌មានចាំបាច់ទាំងអស់ ដើម្បីស្វែងយល់ពីជំងឺខ្សោយបេះដូង ផលប៉ះពាល់ជាសកល មូលហេតុ និងផលវិបាករបស់វា និងរបៀបគ្រប់គ្រងជំងឺខ្សោយបេះដូង។
ជំងឺខ្សោយបេះដូង
ការគ្រប់គ្រង
តើគួរតែគ្រប់គ្រងជំងឺខ្សោយបេះដូងដោយរបៀបណា?
អ្នកប្រហែលជាត្រូវបានផ្តល់ឱ្យថ្នាំជាច្រើន។1
ថ្នាំអាចជួយគ្រប់គ្រងរោគសញ្ញារបស់អ្នក និងជួយឲ្យគុណភាពជីវិតរបស់អ្នកប្រសើរឡើង។ មិនមែនថ្នាំទាំងអស់សុទ្ធតែត្រូវការសម្រាប់គ្រប់អ្នកជំងឺខ្សោយបេះដូងនោះទេ។ ថ្នាំដែលសមស្របជាមួយអ្នក អាស្រ័យលើរោគសញ្ញា សុខភាពទូទៅ និងរបៀបរស់នៅរបស់អ្នក។
ថ្នាំខ្លះមានផលរំខាន ប៉ុន្តែជាធម្មតា វាមានអត្ថប្រយោជន៍លើសលប់ច្រើនជាងផលរំខានទាំងនោះ។ បើអ្នកពិបាកទ្រាំនឹងផលរំខាននៃថ្នាំណាមួយ វាសំខាន់ដែលត្រូវពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នក។2
វាសំខាន់ខ្លាំងណាស់ដែលត្រូវលេបថ្នាំតាមអ្វីដែលគ្រូពេទ្យណែនាំ ព្រោះនេះនឹងធានាថាថ្នាំមានប្រសិទ្ធភាពសម្រាប់អ្នក។ 3
អ្នកទំនងជាត្រូវការថ្នាំច្រើនជាងមួយមុខនៅពេលមួយ។ សូមកត់ត្រា ឬតារាងដែលអាចជួយអ្នកតាមដាន។2
ទាំងនេះ ជាគន្លឹះខ្លះៗជួយអ្នកចងចាំលេបថ្នាំ 2
ដាក់ម៉ោងរោទ៍ក្នុងទូរស័ព្ទរបស់អ្នក
បញ្ចូលវាទៅក្នុងទម្លាប់អ្នក
គូសធីកលើប្រអប់បន្ទាប់ពីលេបថ្នាំរួច
សុំនរណាម្នាក់ឲ្យរំលឹកអ្នក
ការគ្រប់គ្រងដោយខ្លួនឯង៖ គន្លឹះពីការហាត់ប្រាណ
ហេតុអ្វីបានការលេងកីឡាសំខាន់?4
លំហាត់ប្រាណអាចធ្វើឱ្យមុខងាររបស់បេះដូងកាន់តែប្រសើរឡើង ដោយកាត់បន្ថយបន្ទុក និងធ្វើឱ្យបេះដូងលោតបានល្អជាងមុន។ នេះនឹងជួយដល់រោគសញ្ញារបស់អ្នកប្រសើរឡើង។
ការដើរ ជាសកម្មភាពល្អមួយដែលអាចចាប់ផ្តើម។ បើអ្នកបានដើរហើយ ហើយគិតថាខ្លួនមានសកម្មរាងកាយហើយ អ្នកអាចព្យាយាមសាកល្បងជិះកង់ ហែលទឹក ឬហាត់បែបពត់ខ្លួន។មើលបន្ថែមទៀត ការប្រុងប្រយ័ត្ន
អ្នកគួរតែអាចនិយាយបាន នៅពេលអ្នកកំពុងហាត់ប្រាណ។ ប្រសិនបើអ្នកមិនអាចនិយាយបានទេ អ្នកប្រហែលជាហាត់លើសកម្រិតហើយ។
រៀបចំផែនការហាត់ប្រាណ 1 ទៅ 2 ម៉ោងបន្ទាប់ពីហូបអាហារហើយ (អាហារមិនច្រើន)។
ឈប់ហាត់ប្រាណភ្លាមៗ ប្រសិនបើអ្នកថប់ៗដង្ហើម វិលមុខ ឈឺទ្រូង ចង្អោរ ឬបែកញើសត្រជាក់។ បើរោគសញ្ញាទាំងនេះនៅតែមានបន្ត សូមទាក់ទងគ្រូពេទ្យរបស់អ្នក។
ការគ្រប់គ្រងដោយខ្លួនឯង៖ គន្លឹះបន្ធូរអារម្មណ៍
តានតឹងអារម្មណ៍ (ស្រ្តេស) ជាប់យូរអាចមានផលអាក្រក់ក្នុងរយៈពេលវែង ហើយមិនត្រឹមតែសុខុមាលភាពប៉ុណ្ណោះទេ។
តើអ្នកអាចសម្រាកដោយរបៀបណា?
សាកល្បងបច្ចេកទេសបន្ធូរអារម្មណ៍
អនុវត្តសមាធិ
ពិភាក្សាជាមួយអ្នកប្រឹក្សាជំនាញ ឬមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក។
ចូលរួមកម្មវិធីគ្រប់គ្រងស្រ្តេស