រស់នៅជាមួយជំងឺលើសឈាម
អ្នកអាចស្វែងរកព័ត៌មានចាំបាច់ទាំងអស់ ដើម្បីស្វែងយល់ពីជំងឺលើសសម្ពាធឈាម ផលប៉ះពាល់ជាសកល មូលហេតុ និងផលវិបាករបស់វា និងវិធីគ្រប់គ្រងជំងឺលើសសម្ពាធឈាម។
ជំងឺលើសសម្ពាធឈាម
ការគ្រប់គ្រង
តើខ្ញុំអាចផ្លាស់ប្តូររបៀបរស់នៅអ្វីខ្លះ?
ទោះបីជាអ្នកមិនអាចកែប្រែអាយុ ឬហ្សែនរបស់អ្នកក៏ដោយ ការផ្លាស់ប្ដូររបៀបរស់នៅអាចជួយអ្នករក្សាសម្ពាធឈាមឱ្យនៅទាប និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងសរសៃឈាម។អ្នកអាចទទួលបានប្រសិទ្ធភាពខ្លាំងក្នុងការបញ្ចុះសម្ពាធឈាមរបស់អ្នកដោយការផ្លាស់ប្តូរទម្លាប់រស់នៅ។1 ការផ្លាស់ប្តូរសំខាន់បំផុតដែលអ្នកអាចធ្វើបានគឺ៖
ចាប់ផ្តើមហាត់ប្រាណទៀងទាត់
ការហាត់ប្រាណទៀងទាត់ គឺជាផ្នែកសំខាន់មួយក្នុងការគ្រប់គ្រងជំងឺលើសសម្ពាធឈាម។ ជាការពិតណាស់ អ្នកត្រូវកំណត់ជាមួយគ្រូពេទ្យពីលំហាត់ប្រាណដែលសមស្របបំផុតសម្រាប់ស្ថានភាពរបស់អ្នក។ ពេលខ្លះ ការពិនិត្យសុខភាព ជាការចាំបាច់។ សកម្មភាពរាងកាយមានសារៈសំខាន់ណាស់សម្រាប់បេះដូង និងប្រព័ន្ធឈាមរត់បស់អ្នក។ ការណែនាំទូទៅ គឺត្រូវហាត់ប្រាណ 30 នាទី ក្នុងមួយថ្ងៃ យ៉ាងហោចណាស់ 5 ថ្ងៃ ក្នុងមួយសប្តាហ៍។2
ព្យាយាមសម្រកទម្ងន់
នៅពេលអ្នកលើសទម្ងន់ អ្នកនឹងប្រឈមមុខនឹងជំងឺបេះដូង និងសរសៃឈាម ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម។ ដូច្នេះហើយ អ្នកជំងឺលើសសម្ពាធឈាមគួរបញ្ចុះទម្ងន់ឲ្យនៅសមស្រប។ ការសម្រកទម្ងន់បំពេញបន្ថែមសកម្មភាពនៃថ្នាំលើសឈាម។ មានរូបមន្តដែលអាចជួយអ្នកគណនាទម្ងន់សមស្រប ដោយផ្អែកលើកម្ពស់របស់អ្នក។ រូបមន្តនេះកំណត់ សន្ទស្សន៍ទម្ងន់ខ្លួន (BMI) ។ អ្នកគ្រាន់តែយកទម្ងន់របស់អ្នក (គិតជាគីឡូក្រាម) ចែកនឹងកម្ពស់របស់អ្នកគិតជាម៉ែត្រការ៉េ។ សន្ទស្សន៍ទម្ងន់ខ្លួនដ៏ល្អគួរស្ថិតនៅចន្លោះពី 18.5 ទៅ 25 kg/m2
ពង្រឹងរបបអាហាររបស់អ្នក
តុល្យភាពអាហារូបត្ថម្ភនៃរបបអាហារល្អក៏ជាផ្នែកសំខាន់នៃការគ្រប់គ្រងសម្ពាធឈាមខ្ពស់ប្រកបដោយជោគជ័យផងដែរ។ របបអាហារមានភាពងាយស្រួលក្នុងការកែលម្អ ប្រសិនបើអ្នកធ្វើតាមអនុសាសន៍សំខាន់ៗទាំង 4 នេះ 1:
ទទួលទានផ្លែឈើ និងបន្លែយ៉ាងតិច 5 ផ្នែកក្នុងមួយថ្ងៃ (300-400 ក្រាម)
កំណត់ការប្រើប្រាស់ខ្លាញ់ និងប្រេង
កំណត់ការប្រើប្រាស់អំបិល
បរិភោគត្រីដែលមានជាតិខ្លាញ់ច្រើន ២-៣ ដងក្នុងមួយសប្តាហ៍
សម្រាក
អ្នកត្រូវរៀនវិធីសាស្ត្រគ្រប់គ្រងស្ត្រេសរបស់អ្នក! ស្ត្រេសអាចធ្វើឲ្យសម្ពាធឈាម និងចង្វាក់បេះដូងឡើង ពីពេលមួយទៅមួយពេល។ លើសពីនេះ ស្ត្រេសក៏អាចជំរុញឲ្យមានអាកប្បកិរិយាដែលនឹងបង្កើនសម្ពាធឈាម (ឧទាហរណ៍ របបអាហារមិនល្អ អសកម្មភាពរាងកាយ ជក់បារី ឬផឹកគ្រឿងស្រវឹងច្រើនជាងធម្មតា)។ សកម្មភាពបន្ធូរអារម្មណ៍ដូចជា យ៉ូហ្កា ឬតៃជី អាចជួយអ្នកកាត់បន្ថយស្ត្រេសរបស់អ្នក ហើយគន្លឹះសាមញ្ញៗអាចជួយអ្នកគ្រប់គ្រងស្រ្តេសនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក!
អនុវត្តការរស់នៅដែលល្អចំពោះសុខភាព
កាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងរបស់អ្នក។
ឈប់ជក់បារី
ការតាមដានទៀងទាត់
ការតាមដានសម្ពាធឈាមរបស់អ្នកនៅផ្ទះ គឺពិតជាសំខាន់ខ្លាំងណាស់ ហើយអាចជាផ្នែកមួយនៃការគ្រប់គ្រងជំងឺសម្ពាធឈាមដោយជោគជ័យ។
ការវាស់សម្ពាធឈាមទៀងទាត់ ជាគន្លឹះដើម្បីគ្រប់គ្រងសម្ពាធឈាមរបស់អ្នក។ ដោយសារសម្ពាធឈាមឡើងខ្ពស់ ជាធម្មតាមិនមានរោគសញ្ញាទេ និងសម្ពាធឈាមអាចប្រែប្រួលតាមពេលវេលា អ្នកត្រូវវាស់សម្ពាធឈាមរបស់អ្នកឱ្យបានទៀងទាត់ ដើម្បីប្រាកដថាផែនការព្យាបាលរបស់អ្នកមានប្រសិទ្ធភាព។
យើងសូមអញ្ជើញអ្នកឱ្យចូលមើលគេហទំព័រ www.omron-healthcare.com របស់ OMRON ដែលជាម៉ាកម៉ាស៊ីនវាស់សម្ពាធឈាមណែនាំដោយគ្រូពេទ្យឯកទេសជំងឺបេះដូង ដើម្បីរកមើលថាតើម៉ាស៊ីនវាស់សម្ពាធឈាមមួយណាដែលសមស្របដើម្បីរក្សាសុខភាពអ្នកនៅផ្ទះដោយមានផាសុខភាព ។
ការវាស់សម្ពាធឈាមទៀងទាត់ ជាគន្លឹះដើម្បីគ្រប់គ្រងសម្ពាធឈាមរបស់អ្នក។ ដោយសារសម្ពាធឈាមឡើងខ្ពស់ ជាធម្មតាមិនមានរោគសញ្ញាទេ និងសម្ពាធឈាមអាចប្រែប្រួលតាមពេលវេលា អ្នកត្រូវវាស់សម្ពាធឈាមរបស់អ្នកឱ្យបានទៀងទាត់ ដើម្បីប្រាកដថាផែនការព្យាបាលរបស់អ្នកមានប្រសិទ្ធភាព។
យើងសូមអញ្ជើញអ្នកឱ្យចូលមើលគេហទំព័រ www.omron-healthcare.com របស់ OMRON ដែលជាម៉ាកម៉ាស៊ីនវាស់សម្ពាធឈាមណែនាំដោយគ្រូពេទ្យឯកទេសជំងឺបេះដូង ដើម្បីរកមើលថាតើម៉ាស៊ីនវាស់សម្ពាធឈាមមួយណាដែលសមស្របដើម្បីរក្សាសុខភាពអ្នកនៅផ្ទះដោយមានផាសុខភាព ។
តើយើងវាស់សម្ពាធឈាមបានដោយរបៀបណា?
ភាគច្រើន គឺគ្រូពេទ្យរបស់អ្នក ជាអ្នកវាស់សម្ពាធឈាមអ្នក ឧទាហរណ៍ក្នុងពេលណាត់ជួបជាប្រចាំ។ គ្រូពេទ្យប្រើម៉ាស៊ីនវាស់សម្ពាធឈាម (sphygmomanometer)។ វាជាឧបករណ៍វាស់សម្ពាធ (ម៉ាណូម៉ែត្រ) ដែលភ្ជាប់ទៅនឹងប្រដាប់រុំសម្រាប់រុំជុំវិញផ្នែកខាងលើនៃដៃអ្នក។ គ្រូពេទ្យនឹងបំប៉ោងប្រដាប់រុំនោះ ហើយអ្នកនឹងមានអារម្មណ៍ថា ដៃរបស់អ្នកត្រូវបានច្របាច់ខ្លាំង។ បន្ទាប់មក ខ្យល់នៅក្នុងប្រដាប់រុំនឹងថយចុះយឺតៗ ហើយអ្នកនឹងមានអារម្មណ៍ធូរនៅដៃ។ សម្ពាធឈាមអាចត្រូវបានវាស់ដោយម៉ាណូម៉ែត្រ (គិតជាមីលីម៉ែត្របារត [mm Hg])។
ម៉ាស៊ីនវាស់សម្ពាធឈាមមានពីរប្រភេទ
ម៉ាស៊ីនសប់ដៃ
គ្រូពេទ្យបំប៉ោងប្រដាប់រុំនៅដៃ ដោយប្រើស្នប់ដៃ ហើយបន្ទាប់មកប្រើឧបករណ៍ស្តេតូស្តូប ដើម្បីស្តាប់ជីពចររបស់អ្នក។
ម៉ាស៊ីនអូតូ
ប្រដាប់រុំដៃត្រូវបានសប់ខ្យល់ និងបញ្ចេញខ្យល់ដោយស្វ័យប្រវត្តិ។ ជីបចរក៏ត្រូវបានវាស់ដោយម៉ាស៊ីននេះដែរ។
តើអ្នកអាចការពារខ្លួនឯងដោយរបៀបណា?
ការលេបថ្នាំលើសឈាមរបស់អ្នកជារៀងរាល់ថ្ងៃ មានសារៈសំខាន់ជួយគ្រប់គ្រងសម្ពាធឈាមរបស់អ្នក និងធានាការពារបេះដូង និងសរសៃឈាមក្នុងរយៈពេលវែង។ ប៉ុន្តែ វាមិនតែងតែងាយស្រួលនឹងចងចាំលេបថ្នាំរាល់ថ្ងៃនោះទេ។ ដូចគ្នានឹងការដុសធ្មេញរបស់អ្នកដែរ ការលេបថ្នាំលើសឈាមអាចក្លាយជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ សូមចាំថា ជំងឺលើសសម្ពាធឈាម ជាជំងឺស្ងៀមស្ងាត់៖ ការមានអារម្មណ៍ធម្មតា (មិនធ្វើទុក្ខ) មិនមែនជាហេតុផលដែលអ្នកត្រូវឈប់លេបថ្នាំនោះទេ!
ដើម្បីជួយអ្នកកុំឱ្យភ្លេចលេបថ្នាំជារៀងរាល់ថ្ងៃ!
នេះជាគន្លឹះមួយចំនួនដើម្បីជួយឱ្យអ្នកចងចាំ៖ ដាក់ម៉ោងរោទ៍ក្នុងទូរស័ព្ទរបស់អ្នក
កត់ចំណាំពេលលេបថ្នាំរួច
ធីកប្រអប់មួយបន្ទាប់ពីថ្នាំរបស់អ្នកត្រូវបានលេប
ប្រើប្រអប់ដាក់គ្រាប់ថ្នាំ
សូមប្រុងប្រយ័ត្ន!
មានសម្ពាធឈាមល្អ (ទាបជាង130/80 mm Hg) មិនមែនមានន័យថា អ្នកជាសះស្បើយពីជំងឺលើសសម្ពាធឈាមទេ!* វាជាការសំខាន់ដែលអ្នកត្រូវបន្តប្រើថ្នាំរបស់អ្នកតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ!*សម្ពាធឈាមទាបជាង 130/80 mm Hg គឺធម្មតាសម្រាប់អ្នកជំងឺមានអាយុតិចជាង 65 ឆ្នាំ។ សម្រាប់អ្នកជំងឺអាយុលើសពី 65 ឆ្នាំ សម្ពាធឈាមធម្មតាគឺ 130-139/70-80 mm Hg.
តើខ្ញុំអាចគ្រប់គ្រងជំងឺលើសសម្ពាធឈាមរបស់ខ្ញុំឱ្យបានល្អដោយរបៀបណា?
MyBP Control គឺជាកម្មវិធីទូរស័ព្ទដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ជួយអ្នកជំងឺលើសសម្ពាធឈាមដូចជាអ្នក ក្នុងការរស់នៅជាមួយជំងឺលើសសម្ពាធឈាម។
You can:
ធ្វើតារាងតាមដានសម្ពាធឈាមរបស់អ្នក ជាមួយ MyBP Diary
គ្រប់គ្រងការលេបថ្នាំរបស់អ្នក តាមរយៈការរំលឹកពីការលេបថ្នាំ
និងត្រួតពិនិត្យការវិវត្តរបស់អ្នក
ពីមួយថ្ងៃទៅមួយថ្ងៃ កម្មវិធីទូរស័ព្ទ MyBP Control ជួយអ្នកគ្រប់គ្រងជំងឺលើសសម្ពាធឈាមកាន់តែល្អ
ឯកសារយោង
1
2018 ESC/ESH guidelines for the management of arterial hypertension