My Health Partner Logo
Home / Hypertension / ហេតុអ្វីត្រូវពិនិត្យសុខភាព?
រស់នៅជាមួយជំងឺលើសឈាម
អ្នកអាចស្វែងរកព័ត៌មានចាំបាច់ទាំងអស់ ដើម្បីស្វែងយល់ពីជំងឺលើសសម្ពាធឈាម ផលប៉ះពាល់ជាសកល មូលហេតុ និងផលវិបាករបស់វា និងវិធីគ្រប់គ្រងជំងឺលើសសម្ពាធឈាម។
ជំងឺលើសសម្ពាធឈាម

ហេតុអ្វីត្រូវពិនិត្យសុខភាព?

ជំងឺស្ងៀមស្ងាត់

ជាធម្មតា​ ជំងឺលើសសម្ពាធឈាមត្រូវបានរកឃើញដោយចៃដន្យនៅពេលពិនិត្យសុខភាពជាប្រចាំ។ ប៉ុន្តែលើកដំបូងដែលនរណាម្នាក់ដឹងថាមានជំងឺលើសសម្ពាធឈាម ភាគច្រើនគឺនៅពេលពួកគាត់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដោយសារមានស្ទះ​ ឬដាច់សរសៃឈាមខួរក្បាល ឬបញ្ហាបេះដូង។

ពិតណាស់ ជំងឺលើសសម្ពាធឈាម ត្រូវបានចាត់ទុកជាជំងឺស្ងាត់ស្ងៀមដែលអាចប៉ះពាល់ដល់អាយុជីវិត ដោយសារតែភាគច្រើនជំងឺនេះមិនមានសញ្ញាព្រមាន ឬរោគសញ្ញាទេ។ អ្នកជំងឺលើសសម្ពាធឈាមជាងពាក់កណ្តាលមិនបានដឹងថា ពួកគាត់មានជំងឺនេះទេ ដោយសារតែពួកគាត់មិនមានសញ្ញា ឬរោគសញ្ញាអ្វី។ នេះ​ជា​មូលហេតុ​ដែល​ជំងឺ​លើស​សម្ពាធ​ឈាម​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​បញ្ហា​សុខភាព​សាធារណៈ​​ពិភពលោក។
វិធីតែមួយគត់ដែលអាចដឹងថា បុគ្គលម្នាក់មានជំងឺលើសសម្ពាធឈាម គឺការវាស់សម្ពាធឈាម។ ដោយសារតែហេតុផលនេះ គេណែនាំឱ្យអ្នកពិនិត្យសម្ពាធឈាមរបស់អ្នកជាប្រចាំយ៉ាងហោចណាស់រៀងរាល់ 5 ឆ្នាំម្តង បើអ្នកមានអាយុលើសពី 40 ឆ្នាំ ឬញឹកជាងនេះ បើអ្នកមានសម្ពាធឈាមខ្ពស់ ដោយផ្អែកតាមគ្រូពេទ្យរបស់អ្នក។1,2,3

1.13 ពាន់លាននាក់

នៅទូទាំងពិភពលោក មានអ្នកជំងឺលើសសម្ពាធឈាម 1,27 ពាន់លាននាក់។4

50%4

នៃអ្នកជំងឺលើសសម្ពាធឈាមមិនដឹងខ្លួនថាមានជំងឺនេះទេ។

អ្នកជំងឺ 27 3974

ស្លាប់ក្នុងមួយថ្ងៃ

អ្នកជំងឺ 1 នាក់ក្នុងចំណោម 8 នាក់4

ស្លាប់នៅទូទាំងពិភពលោក

តើជំងឺលើសសម្ពាធឈាមប៉ះពាល់អ្វីខ្លះដល់រាងកាយរបស់អ្នក?

នៅពេលដែលអ្នកមានជំងឺលើសសម្ពាធឈាម បេះដូងរបស់អ្នកត្រូវធ្វើការកាន់តែខ្លាំង ដើម្បីធានាឱ្យមានលំហូរឈាមទៅគ្រប់ផ្នែកនៃរាងកាយ។ យូរៗទៅ សម្ពាធឈាមខ្ពស់នេះអាចធ្វើឱ្យបេះដូងរបស់អ្នកចុះខ្សោយ និងបំផ្លាញជញ្ជាំងសរសៃឈាមបន្តិចម្តងៗ ដែលនាំឲ្យមានការផ្លាស់ប្តូរលំហូរឈាម។ ស្ថានភាពទាំងអស់នេះបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺបេះដូង និងសរសៃឈាម (ការស្ទះ ឬដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង និងជំងឺខ្សោយបេះដូង)។ ផ្នែកផ្សេងទៀតនៃរាងកាយ រួមទាំងតម្រងនោម អវៈយវៈ និងភ្នែក ក៏អាចរងការខូចខាតផងដែរ។5

មូលហេតុនៃជំងឺលើសឈាម

ជួនកាលជំងឺផ្សេងទៀតអាចកាន់តែអាក្រក់ទៅៗ ឬប៉ះពាល់ដល់ជំងឺបឋម។ ជំងឺផ្សេងទៀតទាំងនេះគឺជាអ្វីដែលយើងហៅថាជំងឺរួម។ ជំងឺលើសឈាមមានសំណុំនៃ "មិត្តអាក្រក់" ផ្ទាល់ខ្លួនរបស់វាដែលសំខាន់គឺ:
icon
ការលើសជាតិខ្លាញ់ (Hypercholesterolemia)
កម្រិតកូលេស្តេរ៉ុល LDL ខ្ពស់នៅក្នុងឈាមធ្វើឱ្យហានិភ័យនៃជំងឺបេះដូង និងសរសៃឈាមកើនឡើង ដូចជា atherosclerosis និងជំងឺសរសៃឈាមបេះដូង។9
icon
ជំងឺទឹកនោមផ្អែមប្រភេទ 2
កម្រិតជាតិស្ករក្នុងឈាមកើនឡើងក្នុងរយៈពេលយូរ អាចនាំឱ្យមានផលវិបាក​ ដូចជាការស្ទះ ឬដាច់សរសៃឈាមខួរក្បាល ដំបៅជើង និងប៉ះពាល់ភ្នែក។10
icon
ជំងឺសរសៃឈាមបេះដូង
ការកកខ្លាញ់ (atherosclerosis) នៅក្នុងសរសៃឈាមបេះដូងធ្វើឱ្យលំហូរឈាមទៅកាន់បេះដូងថយចុះ ដែលនាំឱ្យកោសិកាសាច់ដុំខ្វះអុកស៊ីសែន។ រោគសញ្ញាទូទៅមួយ គឺការចុកទ្រូង (angina) ដែលតែងតែកើតឡើងជារឿយៗពេលហាត់ប្រាណ។11
icon
ជំងឺតម្រងនោមរុំារ៉ៃ
នៅពេលដែលតម្រងនោមមិនដំណើរការបានត្រឹមត្រូវអស់រយៈពេលច្រើនខែ ឬច្រើនឆ្នាំ វាអាចនាំឱ្យមានផលវិបាកដូចជា ជំងឺបេះដូង និងសរសៃឈាម ភាពស្លេកស្លាំង (កោសិកាគ្រាប់ឈាមក្រហមមិនគ្រប់គ្រាន់ ឬដំណើរការមិនត្រឹមត្រូវ) ឬរលាកស្រោមបេះដូង (រលាកស្រោមបេះដូង ដែល​ជា​ជាលិកា​រាង​ដូច​ថង់​​នៅ​ជុំវិញ​បេះដូង រក្សា​វា​នៅ​នឹង​កន្លែង និង​ជួយ​ឱ្យ​វា​ដំណើរការ)។12,13

នៅពេលដែលអ្នកដឹងថា អ្នកមានជំងឺលើសសម្ពាធឈាម ដំណឹងល្អនោះគឺថា អ្នក និងគ្រូពេទ្យរបស់អ្នកអាចចាត់វិធានការដើម្បីគ្រប់គ្រងវាបាន។

តើខ្ញុំគួរជួបគ្រូពេទ្យ​ញឹកញាប់ប៉ុនណាទាក់ទងនឹងជំងឺលើសសម្ពាធឈាម?
អាស្រ័យលើអាយុរបស់អ្នក ការជួបគ្រូពេទ្យជារៀងរាល់ 2 ឆ្នាំម្តងអាចចាត់ទុកថា គ្រប់គ្រាន់។ ទោះយ៉ាងណាក៏ដោយ បើអ្នកមានអាយុលើសពី 40 ឆ្នាំ ការពិនិត្យមួយឆ្នាំម្តង គឺជាជម្រើសដែលមានសុវត្ថិភាពជាង។ បើអ្នកធ្លាប់ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានសម្ពាធឈាមខុសប្រក្រតី អ្នកគួរតែធ្វើតេស្តញឹកជាងនេះ ស្របតាមការណែនាំរបស់គ្រូពេទ្យ។14

បង្ហាញឯកសារយោង

ឯកសារយោង

4
Williams B et al. Eur Heart J. 2018;39(33):3021-3104. World Health Organisation. A global brief on hypertension Silent killer, public health crisis.. Published April 2013. Accessed
8
NHS. Atherosclerosis (arteriosclerosis). 2019. Available at https://www.nhs.uk/conditions/atherosclerosis/ Accessed on
9
Ajar R. Risk Factors for Coronary Artery Disease: Historical Perspectives. Heart Views. 2017; 18(3): 109–114
10
Deshpande AD, Harris-Hayes M, Schootman M. Epidemiology of diabetes and diabetes-related complications. Phys Ther. 200;88(11):1254-64
11
National Institute of Health – National Heart, Lung, and Blood Institute. Ischemic Heart Disease. Available at https://www.nhlbi.nih.gov/health- topics/ischemic-heart-disease Accessed on
12
Vaidya SR, Aeddula NR. Chronic Renal Failure. StatPearls Publishing; 2019.
14
Mayo Clinic. Blood pressure test. 2018. Accessed on