My Health Partner Logo
Home / តើជំងឺលើសសម្ពាធឈាមជាអ្វី / តើជំងឺលើសសម្ពាធឈាមជាអ្វី?
រស់នៅជាមួយជំងឺលើសឈាម
អ្នកអាចស្វែងរកព័ត៌មានចាំបាច់ទាំងអស់ ដើម្បីស្វែងយល់ពីជំងឺលើសសម្ពាធឈាម ផលប៉ះពាល់ជាសកល មូលហេតុ និងផលវិបាករបស់វា និងវិធីគ្រប់គ្រងជំងឺលើសសម្ពាធឈាម។
ជំងឺលើសសម្ពាធឈាម

តើជំងឺលើសសម្ពាធឈាមជាអ្វី?

ជាដំបូង សូមគិតអំពីសម្ពាធឈាម

ជាដំបូង សូមគិតអំពីសម្ពាធឈាម។ បេះដូងដើរតួនាទីជាស្នប់ដែលប្របាច់ឈាមទៅពេញរាងកាយ ដែលធានាថាអុកស៊ីសែន និងសារធាតុចិញ្ចឹមត្រូវបានបញ្ជូនទៅគ្រប់ជាលិកា និងសរីរាង្គទាំងអស់់។ ដើម្បីធ្វើដូច្នេះបាន បេះដូងបង្កើតកម្លាំងដើម្បីធ្វើឱ្យឈាមរត់តាមសរសៃឈាម ដែលគេហៅថា សម្ពាធឈាម។1
កត្តាសំខាន់ពីរដែលរួមចំណែកដល់ការប្រែប្រួលសម្ពាធឈាម៖
arrow circle
បរិមាណឈាមដែលប្របាច់ដោយបេះដូង
arrow circle
បរិមាណ resistance ទៅនឹងលំហូរឈាមនៅក្នុងសរសៃឈាម
កាលណា​បេះដូងច្របាច់​ឈាមកាន់តែច្រើន ហើយ​សរសៃឈាម​កាន់តែរួម​តូចនោះ នោះសម្ពាធ​ឈាមកាន់តែឡើង​​ខ្ពស់​។2

និយមន័យជំងឺលើសសម្ពាធឈាម

what is hypertension illustration
សម្ពាធឈាមអាចទាប ធម្មតា ឬខ្ពស់ ប៉ុន្តែយូរៗទៅ នៅពេលដែលអាយុកាន់តែច្រើន សម្ពាធឈាមនឹងឡើង។ ហេតុអ្វី? ព្រោះជញ្ជាំងនៃសរសៃឈាមធំៗកាន់តែរឹង ហើយសរសៃឈាមតូចៗកាន់តែរួមតូច។ ដោយសារការផ្លាស់ប្តូរទាំងនេះ បេះដូងត្រូវបង្កើតកម្លាំងកាន់តែខ្លាំង ដើម្បីរុញឈាមទៅគ្រប់ផ្នែកនៃរាងកាយ។ ទាំងនេះនាំឱ្យសម្ពាធឈាមកើនឡើង។ ជំងឺលើសសម្ពាធឈាម3 ត្រូវបានធ្វើរោគវិនិច្ឆ័យនៅពេលដែលសម្ពាធឈាមខ្ពស់ជាប់លើសពី 140/90 mm Hg ។
icon
សម្ពាធឈាមស៊ីស្ដូលិក (Systolic) (mm Hg)៖
សម្ពាធឈាមឡើងខ្ពស់បំផុត នៅពេលដែលឈាមត្រូវបានច្របាច់ចេញពីបេះដូងទៅរាងកាយទាំងមូល។
icon
សម្ពាធឈាមដ្យាស្ដូលិក(Diastolic) (mm Hg)៖
សម្ពាធឈាមទាបបំផុត នៅពេលដែលបេះដូងរបស់អ្នកសម្រាក មុនពេលវាកន្ត្រាក់ម្តងទៀត។

ល្អ៖

  • Systolic <120
  • Diastolic <80

ធម្មតា៖

  • Systolic <120-129
  • Diastolic 80-84

ជិតលើស៖

  • Systolic 130-139
  • Diastolic 85-89

អនុញ្ញាតឱ្យយើងពិនិត្យមើលពីរបៀបបកស្រាយកម្រិតនៃសម្ពាធឈាមរបស់អ្នក4

Sys <120 & Dia < 80
Sys 120-129 &/or Dia 80-84
Sys 130-139 &/or Dia 85-89
Sys 140-159 &/or Dia 90-99
Sys 160-179 &/or Dia 100-109
Sys ≥ 180 &/or Dia ≥ 10
Sys ≥ 140 &/or Dia < 90
ល្អធម្មតា ជិតលើសសម្ពាធឈាមលើសសម្ពាធឈាមកម្រិត 1 លើសសម្ពាធឈាមកម្រិត 2លើសសម្ពាធឈាមកម្រិត 3លើសតែសម្ពាធឈាមខាងលើ*
"ល្អណាស់ សូមបន្តទៀត" "សម្ពាធឈាមរបស់អ្នកគួរតែត្រូវបានកត់ត្រាយ៉ាងហោចណាស់មួយឆ្នាំម្តង ហើយអ្នកគួរតែទទួលបានការណែនាំអំពីរបៀបរស់នៅ។ អ្នកអាចទទួលបានថ្នាំព្យាបាល បើហានិភ័យនៃជំងឺបេះដូង និងសរសៃឈាមរបស់អ្នកខ្ពស់ខ្លាំង ដូចជាមានជំងឺសរសៃឈាមបេះដូង។""ក្នុងករណី​មានជំងឺលើសសម្ពាធឈាមកម្រិត 1 ដែលមានហានិភ័យទាបទៅមធ្យម ដោយមិនមានការខូចសរីរាង្គណាមួយ ការព្យាបាលដោយថ្នាំត្រូវបានណែនាំបន្ទាប់ពីការផ្លាស់ប្ដូរ​របៀបរស់នៅមិនអាចគ្រប់គ្រងសម្ពាធឈាមបានល្អ។ ក្នុងករណីផ្សេងទៀត អ្នកត្រូវប្រើថ្នាំបញ្ចុះសម្ពាធឈាម និងធ្វើតាមការណែនាំរបៀបរស់នៅផងដែរ។""ការព្យាបាលដោយថ្នាំត្រូវបានណែនាំ បន្ទាប់ពីការផ្លាស់ប្ដូររបៀបរស់នៅមិនអាចគ្រប់គ្រងសម្ពាធឈាមបានល្អ។"
*ជំងឺលើសតែសម្ពាធឈាមខាងលើ ក៏ត្រូវបានចាត់ថ្នាក់ជាកម្រិតទី 1 ដល់ 3 អាស្រ័យលើតម្លៃសម្ពាធឈាមស៊ីស្ដូលិក (systolic) ជាមួយនឹងតម្លៃកាត់ដូចគ្នាទៅនឹងជំងឺលើសសម្ពាធឈាម "ស្តង់ដា"។
2018 ESH/ESC Guidelines for the management of arterial hypertension.4

ជំងឺលើសសម្ពាធឈាម៖ បញ្ហាជុំវិញពិភពលោក5

1,27 ពាន់លាននាក់

នៅទូទាំងពិភពលោក មានអ្នកជំងឺលើសសម្ពាធឈាម 1,27 ពាន់លាននាក់។5

34%

កើតឡើងនៅលើបុរស5

32%

កើតឡើងនៅលើស្រ្តី5

60%

កើតឡើងនៅលើមនុស្សអាយុ 60 ឆ្នាំឡើង6

image showing worldwide hypertension problem on map

Age-standardized prevalence of hypertension among adults aged 30–79 years, and among those with​ hypertension, diagnosis, treatment, and effective treatment coverage in 2019, by WHO region.1

តើអ្វីជាមូលហេតុដែលធ្វើឱ្យមានជំងឺលើសសម្ពាធឈាម?

ជំងឺលើសសម្ពាធឈាមមានពីរប្រភេទ៖ ជំងឺលើសសម្ពាធឈាម​ primary និងជំងឺលើសសម្ពាធឈាម secondary។

ជំងឺលើសសម្ពាធឈាម primary

ជំងឺលើសសម្ពាធឈាម primary ពណ៌នាអំពីជំងឺលើសសម្ពាធឈាមដែលគ្មានមូលហេតុច្បាស់លាស់។ មានកត្តាមួយចំនួនដែលបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺលើសសម្ពាធឈាម៖
icon
កង្វះសកម្មភាពក្នុងការរស់នៅ
icon
តានតឹងអារម្មណ៍ (ស្រ្តេស​)
icon
លើសទម្ងន់
icon
ផឹកគ្រឿងស្រវឹងច្រើនពេក
icon
ហូបអំបិលច្រើនពេក ឬប៉ូតាស្យូមតិចពេក6
icon
ជក់បារីច្រើនរុំារ៉ៃ
icon
ជាតិកាហ្វេអ៊ីន
icon
ជាតិស្ករ
icon
ប្រវត្តិគ្រួសារ
កត្តាតំណពូជក៏មានដើរតួនាទីខ្លះដែលធ្វើឱ្យលើសសម្ពាធឈាម ហើយការរស់នៅក្នុងបរិស្ថានដូចគ្នា និងកត្តាផ្សេងទៀតក៏អាចបង្កើនហានិភ័យផងដែរ។7
icon
ពូជសាសន៍​ ឬជាតិសាសន៍៖
ជនជាតិស្បែកខ្មៅទំនោរមានជំងឺលើសសម្ពាធឈាមច្រើនជាងជាតិសាសន៍ផ្សេង និងនៅអាយុវ័យក្មេងជាង។

ជំងឺលើសសម្ពាធឈាម secondary

ជាជំងឺលើសសម្ពាធឈាមដែលបណ្តាលមកពីមូលហេតុច្បាស់លាស់ (ឧទាហរណ៍ ការផលិតអរម៉ូនខុសធម្មតាពីក្រពេញតម្រងនោម Adrenal)។ មានតែអ្នកជំងឺមួយចំនួនតូចប៉ុណ្ណោះដែលអាចមានជំងឺលើសសម្ពាធឈាមប្រភេទនេះ។ នៅពេលដែលគ្រូពេទ្យរកឃើញមូលហេតុ និងព្យាបាលបានត្រឹមត្រូវ សម្ពាធឈាមគួរតែត្រលប់មកធម្មតាវិញ។
តើខ្ញុំគួរពិភាក្សាជាមួយអ្នកណា ប្រសិនបើខ្ញុំចង់ស្វែងយល់បន្ថែម?
គ្រូពេទ្យរបស់អ្នក ជាបុគ្គលដែលអ្នកអាចសាកសួរអំពីសម្ពាធឈាម។8

បង្ហាញឯកសារយោង

ឯកសារយោង

1
WHO. Avoiding Heart Attacks and Strokes.
2
Mayet J, Hughes A. Cardiac and vascular pathophysiology in hypertension. Heart.
3
Pollock JD, Makaryus AN. Physiology, Cardiovascular Hemodynamics. StatPearls Publishing; 2019.
4
Williams B, Mancia G, Spiering W, et al. 2018 ESC/ESH Guidelines for the management of arterial hypertension. Eur Heart J.
5
Williams B et al. Eur Heart J. 2018;39(33):3021-3104.World Health Organisation. A global brief on hypertension Silent killer, public health crisis.. Published April 2013. Accessed