My Health Partner Logo
Home / High cholesterol / ហេតុអ្វីត្រូវពិនិត្យ?
ការរស់នៅជាមួយកូលេស្តេរ៉ុលខ្ពស់
អ្នកអាចស្វែងរកព័ត៌មានចាំបាច់ដើម្បីស្វែងយល់អំពីកូលេស្តេរ៉ុល ផលប៉ះពាល់ មូលហេតុ និងផលវិបាក និងរបៀបគ្រប់គ្រងកូលេស្តេរ៉ុល។
ខ្លាញ់កូឡេស្តេរ៉ុលខ្ពស់

ហេតុអ្វីត្រូវពិនិត្យ?

កូលេស្តេរ៉ុលគឺជាជំងឺរ៉ាំរ៉ៃសកល

តើខ្ញុំមានហានិភ័យនឹងមានកូលេស្តេរ៉ុលខ្ពស់ដែរឬទេ?
ការលើសខ្លាញ់កូលេស្តេរ៉ុល (Hypercholesterolemia) កើតមានច្រើនណាស់។ ក្នុងឆ្នាំ 2008 អង្គការសុខភាពពិភពលោកបានផ្សាយពីស្ថិតិនៃការឡើងកូលេស្តេរ៉ុលសរុបដែលកើនឡើងលើមនុស្សពេញវ័យទូទាំងពិភពលោក។1
cholesterol-world-map

កត្តាហានិភ័យជាច្រើនអាចនាំឱ្យកូលេស្តេរ៉ុលឡើងខ្ពស់

icon
អាយុ
ហានិភ័យនៃការលើសខ្លាញ់កូលេស្តេរ៉ុល (hypercholesterolemia) កើនឡើងតាមអាយុ។ ដោយសារតែសមត្ថភាពរបស់រាងកាយក្នុងការសម្អាតកូលេស្តេរ៉ុលកាន់តែយ៉ាប់យ៉ឺន នៅពេលដែលយើងកាន់តែចាស់ កម្រិតកូលេស្តេរ៉ុលកើនឡើង ដែលនាំឱ្យមានហានិភ័យនៃការដាច់ ឬស្ទះសរសៃឈាមខួរក្បាល និងជំងឺបេះដូង។​2
icon
ភេទ
រហូតដល់អាយុពាក់កណ្តាល 50 ឆ្នាំ (ឬរហូតដល់អស់រដូវ) ស្ត្រីមានទំនោរមានកម្រិតកូលេស្តេរ៉ុលអាក្រក់ទាបជាងបុរស ហើយមិនថានៅអាយុប៉ុន្មានទេ​ ស្រ្តីមានកម្រិតកូលេស្តេរ៉ុលល្អខ្ពស់ជាងបុរស។ ប៉ុន្តែ បន្ទាប់ពីអស់រដូវ (ប្រហែលអាយុ 55 ឆ្នាំ) កម្រិតកូលេស្តេរ៉ុល LDL របស់ស្ត្រីកើនឡើង។2,3
icon
ប្រវត្តិ​គ្រួសារ
ទម្រង់ខ្លះនៃការលើសកូលេស្តេរ៉ុល (hypercholesterolemia) អាចបណ្តាលមកពីការផលិតកូលេស្តេរ៉ុលអាក្រក់លើសលប់ដោយថ្លើម ដោយសារកត្តាហ្សែន។ ក្នុងករណីជាច្រើន កូលេស្តេរ៉ុលខ្ពស់កើតឡើងពីការរួមបញ្ចូលគ្នានៃហ្សែន និងរបបអាហារ ដោយសារសមាជិកគ្រួសារជារឿយៗមានអាកប្បកិរិយា និងរបៀបរស់នៅដូចគ្នា។2
icon
អាកប្បកិរិយា និងជម្រើសក្នុងរបៀបរស់នៅ
ដោយសារថ្លើមផលិតកូលេស្តេរ៉ុលគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរាងកាយ យើងគួរកម្រិតកូលេស្តេរ៉ុលដែលបានពីអាហារ។ អាហារដែលសម្បូរខ្លាញ់ឆ្អែត (សាច់ ផលិតផលទឹកដោះគោ...) ឬអាហារសម្បូរខ្លាញ់ trans fat (អាហារបំពង នំដុត...) អាចធ្វើឱ្យកូលេស្តេរ៉ុលឡើងខ្ពស់ និងមានបញ្ហា ដូចជាជំងឺបេះដូង។ ការជ្រើសរើសអាហារដែលមានខ្លាញ់ឆ្អែតទាប អំបិលទាប និងជាតិស្ករបន្ថែម (ឧ. សាច់គ្មានខ្លាញ់ គ្រឿងសមុទ្រ ផលិតផលទឹកដោះគោគ្មានជាតិខ្លាញ់ ឬមានជាតិខ្លាញ់ទាប គ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែ) ឬមានជាតិសរសៃខ្ពស់ (ឧ. សណ្តែក) និងខ្លាញ់មិនឆ្អែត (ឧ. ផ្លែបឺរ ប្រេងអូលីវ...) អាចធ្វើឱ្យកម្រិតជាតិខ្លាញ់អ្នកប្រសើរឡើង។2

កម្រិតផ្សេងៗនៃលទ្ធផលតេស្ដឈាម

ខ្ញុំបានឃើញកូលេស្តេរ៉ុល HDL និង LDL នៅលើលទ្ធផលឈាមរបស់ខ្ញុំ។ តើខ្ញុំគួរបកស្រាយវាបែបណា?
ការធ្វើតេស្តខ្លាញ់កូលេស្តេរ៉ុលតម្រូវឱ្យមានការបូមឈាម។ កម្រិតជាតិខ្លាញ់អាចមានលើសពីកូលេស្តេរ៉ុល HDL និងកូលេស្តេរ៉ុល LDL។ លទ្ធផលតេស្តរបស់អ្នកក៏បង្ហាញពីកម្រិតទ្រីគ្លីសេរីត (triglyceride) និងកម្រិតកូលេស្តេរ៉ុលសរុប។

ទ្រីគ្លីសេរីត (Triglycerides) ជាប្រភេទខ្លាញ់ដែលជាប្រភពនៃថាមពលសម្រាប់រាងកាយ ហើយកូលេស្តេរ៉ុលសរុប បូកបញ្ចូលកូលេស្តេរ៉ុល HDL កូលេស្តេរ៉ុល LDL និងទ្រីគ្លីសេរីត (Triglycerides)។

ខាងក្រោមជា កម្រិតកូលេស្តេរ៉ុលដែលល្អចំពោះមនុស្សពេញវ័យ

កម្រិតដែលចង់បានជាទូទៅ

កូលេស្តេរ៉ុលសរុប
ក្រោម 200 mg/dL ឬ 5.2 mmol/L
កូលេស្តេរ៉ុល LDL (អាក្រក់)
ក្រោម 100 mg/dL ឬ 2.6 mmol/L
កូលេស្តេរ៉ុល HDL (ល្អ)
ក្រោម 60 mg/dL ឬ 1.5 mmol/L
ទ្រីគ្លីសេរីត
ក្រោម 150 mg/dL ឬ 1.7 mmol/L
លទ្ធផលកម្រិតជាតិខ្លាញ់របស់អ្នកមានសារៈសំខាន់ ប៉ុន្តែគួរតែត្រូវបានបកស្រាយដោយគ្រូពេទ្យរបស់អ្នក។ អាស្រ័យលើអាយុ ភេទ ប្រវត្តិគ្រួសារ របៀបរស់នៅរបស់អ្នក ទម្លាប់ជក់បារីរបស់អ្នក និងកត្តាហានិភ័យនៃជំងឺបេះដូង និងសរសៃឈាមផ្សេងទៀត គ្រូពេទ្យរបស់អ្នកនឹងអាចយល់ពីរូបភាពពេញលេញ និងកំណត់ថា តើគួរចាត់វិធានការ ឬអត់ បើកម្រិតកូលេស្តេរ៉ុល LDL ខ្ពស់គួរតែបន្ថយ។4

ជាការពិត ថ្នាំមួយចំនួនអាចបង្កើនកម្រិតកូលេស្តេរ៉ុល LDL ឬទ្រីគ្លីសេរីត។ ក្នុងចំណោមនោះ រួមមានថ្នាំ glucocorticoids ថ្នាំ diuretics មួយចំនួន ថ្នាំ estrogens គ្រាប់ និងថ្នាំ b-blockers ។2

ការផ្លាស់ប្តូរកម្រិតអាចត្រូវបានជះឥទ្ធិពលដោយកត្តាជាច្រើន។

ហេតុអ្វីបានជាកម្រិតកូលេស្តេរ៉ុលរបស់ខ្ញុំកើនឡើង បើធៀបនឹងតេស្តចុងក្រោយរបស់ខ្ញុំ?
អាចមកពីកត្តាជាច្រើនដែលនាំឱ្យកូលេស្តេរ៉ុលឡើងខ្ពស់។ ក្នុងចំណោមនោះ មានអាយុ (ហានិភ័យនៃការលើសកូលេស្តេរ៉ុលក្នុងឈាមកើនឡើងទៅតាមអាយុ) ជម្រើសក្នុងការរស់នៅ រួមទាំងទម្លាប់ហូបអាហារ ឬកង្វះការហាត់ប្រាណ ការឡើងទម្ងន់ ឬសូម្បីតែការប្រើថ្នាំមួយចំនួន។​5,6

ភាពញឹកញាប់នៃការត្រួតពិនិត្យកូលេស្តេរ៉ុល។

តើខ្ញុំត្រូវធ្វើតេស្តកម្រិតកូលេស្តេរ៉ុលញឹកញាប់ប៉ុណ្ណា?
គួរធ្វើតេស្តកម្រិតកូលេស្តេរ៉ុលយ៉ាងហោចណាស់រៀងរាល់ 4 ទៅ 6 ឆ្នាំម្តងចាប់ពីអាយុ 20 ឆ្នាំ ហើយញឹកញាប់ជាងនេះ បើអ្នកមានប្រវត្តិគ្រួសារមានកូលេស្តេរ៉ុលខ្ពស់។ ពិគ្រោះជាមួយគ្រូពេទ្យអំពីជម្រើសដែលត្រឹមត្រូវសម្រាប់អ្នក។5

មុនពេលធ្វើតេស្តឈាម

តើ​ខ្ញុំ​​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ធ្វើ​តេស្ត​កូលេស្តេរ៉ុលដែរឬទេ?
អ្នកប្រហែលជាត្រូវតមអាហារ ឬភេសជ្ជៈ 9 ទៅ 12 ម៉ោង មុនពេលបូមឈាម។ អ្នកផ្តល់សេវាថែទាំសុខភាពនឹងប្រាប់អ្នក បើសិនជាអ្នកត្រូវតមអាហារ ឬបើសិនមានការណែនាំពិសេសណាមួយដែលត្រូវធ្វើតាម។7

តើការធ្វើតេស្តកូលេស្តេរ៉ុលមានហានិភ័យដែរឬទេ?

កុំបារម្ភអី វាមានហានិភ័យតិចតួចណាស់ក្នុងការធ្វើតេស្តឈាម។ អ្នក​អាច​នឹង​​ឈឺតិចតួច ឬ​មាន​ស្នាម​ជាំ​នៅ​កន្លែង​​ចាក់​ម្ជុល ប៉ុន្តែ​រោគសញ្ញា​ភាគច្រើន​បាត់​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស។​7