ការរស់នៅជាមួយការចុកទ្រូង
អ្នកអាចស្វែងរកព័ត៌មានចាំបាច់ដើម្បីយល់ពីការចុកទ្រូង ផលប៉ះពាល់របស់វា មូលហេតុ និងផលវិបាក និងរបៀបគ្រប់គ្រងការចុកទ្រូង
ការចុកទ្រូង (Angina)
ការគ្រប់គ្រង
តើយើងត្រូវគ្រប់គ្រងការចុកទ្រូងដោយរបៀបណា?1,2
ការគ្រប់គ្រងការចុកទ្រូងផ្អែកលើ 2 របៀប៖ ការព្យាបាលការឈឺចាប់ និងការព្យាបាលរយៈពេលវែងគោលបំណងគឺ
រក្សាលំហូរឈាមក្នុងបេះដូងឱ្យបានល្អ បើសិនជាអាច
គ្រប់គ្រងរោគសញ្ញា
បញ្ចៀសការចុកទ្រូង
បញ្ចៀសផលវិបាកដូចជា ឬ ជំងឺខ្សោយបេះដូង ។
ការស្លោកសាច់ដុំបេះដូង
ការស្លោកសាច់ដុំបេះដូង (ឬ គាំងបេះដូង)៖ ការស្ទះដោយមិនមានឈាមផ្គត់ផ្គង់ទៅផ្នែកមួយនៃបេះដូង ដោយសារការស្ទះសរសៃឈាម (ជាធម្មតាជាកំណកឈាម - blood clot) ដែលប៉ះពាល់ដល់បេះដូង។ វាទាមទារការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្តព្រោះវាអាចប៉ះពាល់ដល់អាយុជីវិត។
តើអ្នកដឹងទេថា?
44%
នៃអ្នកជំងឺមិនទទួលបានការព្យាបាលគ្រប់គ្រាន់។3
មានតែ 25%
នៃអ្នកជំងឺដែលបានរាយការណ៍ពីការចុកទ្រូងនៅខែមុន ទទួលបានការដំឡើងថ្នាំព្យាបាលរបស់ពួកគាត់ នៅពេលពិគ្រោះជាមួយគ្រូពេទ្យ4
ការព្យាបាលដើម្បីគ្រប់គ្រងការចុកទ្រូង
ហេតុអ្វីខ្ញុំត្រូវការការព្យាបាលជំងឺស្រួចស្រាវ?1,2
គោលដៅ
ដើម្បីព្យាបាលការចុកទ្រូង និងការឈឺចាប់ដែលមាន។
នៅពេលណា?
នៅពេលដែលមិនស្រួលនៅក្នុងទ្រូង ឬមុនពេលដែលមានកត្តាដែលធ្វើឱ្យរោគសញ្ញាទាំងនេះកើតឡើង (លំហាត់ប្រាណ អារម្មណ៍តានតឹង ស្ត្រេស ហូបអាហារច្រើន ។ល។)
ដោយរបៀបណា?
ដោយប្រើថ្នាំជាក់លាក់៖ ថ្នាំគ្រាប់ short-acting nitrate ដែលអ្នកដាក់នៅក្រោមអណ្តាត ឬស្រ្ពាយបាញ់ក្នុងមាត់។
ហេតុអ្វី?
វានឹងជួយពង្រីកសរសៃឈាម និងធ្វើឱ្យសរសៃឈាមសម្រាក ដោយបង្កើនលំហូរឈាមរបស់អ្នក ក៏ដូចជាស្តារលំហូរឈាមរត់ទៅបេះដូងរបស់អ្នក។
ហេតុអ្វីបានខ្ញុំត្រូវការការព្យាបាលរយៈពេលវែង?
គោលដៅ
ដើម្បីព្យាបាលការចុកទ្រូង និងការឈឺចាប់ដែលមាន។
នៅពេលណា?
ជារៀងរាល់ថ្ងៃ ដោយសារតែការចុកទ្រូង ជារោគសញ្ញារុំារ៉ៃ ដូច្នេះវាត្រូវការការព្យាបាលរយៈពេលវែង។
ដោយរបៀបណា?
តាមរយៈវិធីសាស្រ្តចម្រុះ រួមមានថ្នាំ ការផ្លាស់ប្តូររបៀបរស់នៅ ជួនកាលការវះកាត់បើចាំបាច់ និងដោយការដឹងពីមូលហេតុដែលនាំឱ្យមានការចុកទ្រូង។

1 | 2
ថ្នាំ1,5,6
ដើម្បីគ្រប់គ្រងការចុកទ្រូង និងការពារកុំឱ្យមានការចុកទ្រូង គ្រូពេទ្យអាចចេញវេជ្ជបញ្ជាឲ្យអ្នកលេបថ្នាំលើសពី 1 មុខ ជារៀងរាល់ថ្ងៃ។
ថ្នាំបន្ថយរោគសញ្ញាចុកទ្រូង
Trimetazidine
Ivabradine
β-Blockers
Long-acting nitrates
Calcium-channel blockers
Nicorandil
ថ្នាំការពារការស្ទះសរសៃឈាម
Statins
Aspirin
ថ្នាំការពារការស្ទះសរសៃឈាមផ្សេង (Clopidogrel, Ticagrelor etc)
Important
បើអ្នកមានចម្ងល់ ឬសង្ស័យអំពីការព្យាបាលរបស់អ្នកសម្រាប់ការចុកទ្រូង ឬស្ថានភាពផ្សេងទៀត សូមពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក។
ផ្លាស់ប្តូរទម្លាប់ក្នុងការរស់នៅ1
ដើម្បីរស់នៅជាមួយការចុកទ្រូង និងកាត់បន្ថយហានិភ័យនៃបញ្ហាផ្សេងទៀតនាពេលអនាគត អ្នកមិនត្រឹមតែត្រូវគ្រប់គ្រងរោគសញ្ញាប៉ុណ្ណោះទេ អ្នកមានតួនាទីសំខាន់ផ្លាស់ប្តូររបៀបរស់នៅ ដែលរួមមានការហាត់ប្រាណទៀងទាត់ ឈប់ជក់បារី គ្រប់គ្រងស្រ្តេស គ្រប់គ្រងសម្ពាធឈាម ហូបអាហារល្អចំពោះសុខភាព និងបន្ថយការផឹកគ្រឿងស្រវឹង។ចាប់ផ្តើមធ្វើលំហាត់ប្រាណទៀងទាត់7
ឈប់ជកបារី10,11,12
ហូបអាហារល្អចំពោះសុខភាព
គ្រប់គ្រងភាពតានតឹង (ស្រ្តេស)7
តាមដានសម្ពាធឈាមរបស់អ្នក7
ស្វែងយល់បន្ថែមពីចង្វាក់បេះដូង 19.20,21
ការដាក់រឺស័រ និងការវះកាត់1
គ្រូពេទ្យអាចពិចារណាដាក់រឺស័រ និងវះកាត់ បើចាំបាច់។ បើអ្នកចង់បានព័ត៌មានបន្ថែមអំពីវិធីសាស្រ្តនៃការព្យាបាលនេះ សូមកុំស្ទាក់ស្ទើរនឹងពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក។ដឹងពីកត្តាដែលធ្វើឱ្យមានការចុកទ្រូង1
ដោយសារការចុកទ្រូងភាគច្រើនកើតឡើងតាមលំនាំមួយ សូមព្យាយាមយល់ និងតាមដានកត្តាដែលធ្វើឱ្យរោគសញ្ញាទាំងនេះកើតឡើង (លំហាត់ប្រាណ អារម្មណ៍ស្រ្តេស ។ល។) ដើម្បីគ្រប់គ្រងការចុកទ្រូង។តោះ! គ្រប់គ្រងការចុកទ្រូងរបស់អ្នក!
ដើម្បីគ្រប់គ្រងការចុកទ្រូងរបស់អ្នក សូមទាញយកកម្មវិធីទូរស័ព្ទ AnginaControl នៅលើ App Store ឬ Google Play!ឯកសារយោង
3
Kureshi F et al. Clin Cardiol. 2017;40(1):6-10.
4
Qintar M et al. Eur Heart J Qual Care Clin Outcomes. 2016;2(3):208-214
5
Ferrari R. Nat Rev Cardiol. 2018;15(2):120-132.
6
Knuuti Jet al. Eur Heart J. 2020;41(3):407-477.
8
Letnes JM et al. Eur Heart J. 2019;40(20):1633-1639.
9
Gopinath B et al. Sci Rep. 2018;8(1):10522.
10
Gometz ED. Virtual mentor. 2011;13(1):31-35.
12
Tindle HA et al. J Natl Cancer Inst. 2018;110(11):1201-1207.
14
Pollock RL. JRSM Cardiovasc Dis. 2016;5:1-9.
15
Hooper L et al. Cochrane Database Syst Rev. 2015;10(6):CD011737.
16
Schneider RH et al. Circ Cardiovasc Qual Outcomes. 2012;5(6):750-758.
17
Jespersen L et al. Clin Res Cardiol. 2013;102(8):571-581.
18
Jespersen L et al. Eur Heart J. 2013;34(42):3294-3303.
20
Kaski JC et al. Open Heart. 2018;5(1):e000725.