ការចុកទ្រូង (Angina)
ហេតុអ្វីត្រូវពិនិត្យសុខភាព?
តើខ្ញុំគួរយកចិត្តទុកដាក់លើអ្វីខ្លះ?
កត្តាហានិភ័យ1
កត្តាខាងក្រោមដើរតួយ៉ាងសំខាន់ដែលធ្វើឱ្យមនុស្សម្នាក់មានការចុកទ្រូង។ អ្នកអាចមានកត្តាទាំងនេះមួយ ឬច្រើន ប៉ុន្តែសូមកុំបារម្ភ អ្នកអាចការពារបាន ដោយផ្លាស់ប្តូររបៀបរស់នៅ។
ចង្វាក់បេះដូងខ្ពស់
ជំងឺទឹកនោមផ្អែម
ប្រវត្តិគ្រួសារមានជំងឺបេះដូង
អាហារមិនល្អចំពោះសុខភាព
សម្ពាធឈាមខ្ពស់
ភាពធាត់ខ្លាំង
កង្វះលំហាត់ប្រាណ
ផឹកគ្រឿងស្រវឹងច្រើនជ្រុល
ខ្លាញ់កូលេស្តេរ៉ុលខ្ពស់
អាយុច្រើន
តានតឹងអារម្មណ៍ (ស្រ្តេស)
ការជក់បារី
ផលវិបាកដែលអាចកើតមាន1,2
ការឈឺចាប់ ឬភាពមិនស្រួលដែលបណ្តាលមកពីការចុកទ្រូងអាចរំខានដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នកមួយចំនួន ហើយទាមទារការសម្រាក។ ទោះបីជាយ៉ាងណាក៏ដោយ ផលវិបាកដែលធ្ងន់ធ្ងរបំផុតដែលអាចកើតមានគឺ ការស្លោកសាច់ដុំបេះដូង (myocardial infarction) ឬគាំងបេះដូង (heart attack) ដែលអាចនាំឱ្យគាំងបេះដូងភ្លាមៗ។ ដូចនេះ ជាការសំខាន់ដែលត្រូវស្តាប់តាមការណែនាំរបស់គ្រូពេទ្យដោយយកចិត្តទុកដាក់ និងផ្លាស់ប្តូររបៀបរស់នៅមួយចំនួន។
កត្តាហានិភ័យ
(កង្វះលំហាត់ប្រាណ ការជក់បារី ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ។ល។)
អតុល្យភាពរវាងការផ្គត់ផ្គង់អុកស៊ីសែន និងតម្រូវការអុកស៊ីសែន
ការស្លោកសាច់ដុំបេះដូង (Myocardial infarction)
(គាំងបេះដូង)
ជំងឺខ្សោយបេះដូង
អង្កត់ផ្ចិតនៃសរសៃឈាមថយចុះដោយសារតែការកកខ្លាញ់ ឬការកន្ត្រាក់សាច់ដុំ
Myocardial ischemia
ចង្វាក់បេះដូងមិនទៀង
កត្តាហានិភ័យ
(កង្វះលំហាត់ប្រាណ ការជក់បារី ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ។ល។)
អង្កត់ផ្ចិតនៃសរសៃឈាមថយចុះដោយសារតែការកកខ្លាញ់ ឬការកន្ត្រាក់សាច់ដុំ
អតុល្យភាពរវាងការផ្គត់ផ្គង់អុកស៊ីសែន និងតម្រូវការអុកស៊ីសែន
Myocardial ischemia
ការស្លោកសាច់ដុំបេះដូង (Myocardial infarction)
(គាំងបេះដូង)
ចង្វាក់បេះដូងមិនទៀង
ជំងឺខ្សោយបេះដូង
តើគ្រូពេទ្យធ្វើរោគវិនិច្ឆ័យការចុកទ្រូងដោយរបៀបណា?1
វាស់ចង្វាក់បេះដូង (Electrocardiogram)
វាស់សកម្មភាពរបស់បេះដូងអ្នក ដើម្បីមើលថា តើបេះដូងដំណើរការត្រឹមត្រូវទេ
អេកូបេះដូង (Echocardiogram)
ថតយករូបភាពបេះដូងរបស់អ្នក ដើម្បីមើលថា តើបេះដូងរបស់អ្នកមានប៉ះពាល់ទេ
ការធ្វើស្ត្រេសតេស្ត (Stress test)
ដើម្បីមើលការឆ្លើយតបបេះដូងរបស់អ្នក ខណៈពេលដែលធ្វើលំហាត់ប្រាណ
ការធ្វើតេស្តឈាម
ដើម្បីពិនិត្យប្រូតេអ៊ីនមួយចំនួនដែលបញ្ចេញមកក្នុងឈាម ពេលដែលបេះដូងមានបញ្ហា
ថតកាំរស្មីអ៊ិចនៅទ្រូង
ថតរូបភាពបេះដូង និងសួតរបស់អ្នក ដើម្បីពិនិត្យមើលថា រោគសញ្ញារបស់អ្នកបណ្តាលមកពីលក្ខខណ្ឌផ្សេងទៀតទេ
ការថតឆ្លុះសសៃឈាមបេះដូង
ថតរូបភាពជាច្រើននៃសរសៃឈាមក្នុងបេះដូងអ្នក ដើម្បីវិភាគស្ថានភាព និងកម្រិតនៃការស្ទះ
ការថតស្កេនបេះដូង (Cardiac Computerized tomography)
ការធ្វើតេស្តថតយករូបភាពបេះដូង និងទ្រូង ដោយឱ្យអ្នកសម្រាកក្នុងម៉ាស៊ីនមានរាងដូចនំដូណាត់
ការថត MRI បេះដូង (Cardiac magnetic resonance imaging)
ការធ្វើតេស្តថតយករូបភាពលម្អិតនៃបេះដូង និងសរសៃឈាម ដោយឱ្យអ្នកសម្រាកក្នុងម៉ាស៊ីនមានរាងដូចបំពង់
គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យការចុកទ្រូងដោយផ្អែកលើ៖
ការពិនិត្យរាងកាយ
រោគសញ្ញារបស់អ្នក
កត្តាហានិភ័យរបស់អ្នក
ប្រវត្តិជំងឺគ្រួសាររបស់អ្នក
តើអ្នកដឹងទេថា?
43%
នៃអ្នកជំងឺមិនដឹងថាមានការចុកទ្រូង3
តើខ្ញុំគួរសួរគ្រូពេទ្យអ្វីខ្លះ?4
សូមប្រើបញ្ជីត្រួតពិនិត្យនេះ ដើម្បីជួយឱ្យអ្នកត្រៀមខ្លួនសម្រាប់ការណាត់ជួបលើកក្រោយ
- តើមានការព្យាបាលអ្វីខ្លះ ហើយតើលោកគ្រូណែនាំការព្យាបាលអ្វីដែរ?
- តើរោគសញ្ញាខ្ញុំបណ្តាលមកពីមូលហេតុអ្វីដែរ?
- តើខ្ញុំត្រូវមកជួបគ្រូពេទ្យញឹកញាប់ប៉ុណ្ណា ដើម្បីតាមដានការចុកទ្រូងរបស់ខ្ញុំ?
- តើលោកគ្រូណែនាំឱ្យមើលគេហទំព័រណាខ្លះ? តើខ្ញុំគួរហូបអាហារ ឬជៀសវាងអាហារណាខ្លះ?
- តើមានខិត្តប័ណ្ណដែលខ្ញុំអាចយកទៅមើលនៅផ្ទះទេ?
ឯកសារយោង
2
Custodis F et al. J Cardiol. 2013;62(3):183-187.
3
Qintar M et al. Eur Heart J Qual Care Clin Outcomes. 2016;2(3):208-214.
4
ESC Working Group on Cardiovascular Pharmacotherapy. How to Prepare Your Medical Visit: Advice for Angina Patients. Suresnes, France: Servier; 2020.