My Health Partner Logo
Home / Angina / ការគ្រប់គ្រង
ការរស់នៅជាមួយការចុកទ្រូង
អ្នកអាចស្វែងរកព័ត៌មានចាំបាច់ដើម្បីយល់ពីការចុកទ្រូង ផលប៉ះពាល់របស់វា មូលហេតុ និងផលវិបាក និងរបៀបគ្រប់គ្រងការចុកទ្រូង
ការចុកទ្រូង (Angina)

ការគ្រប់គ្រង

តើយើងត្រូវគ្រប់គ្រងការចុកទ្រូងដោយរបៀបណា?1,2

ការគ្រប់គ្រងការចុកទ្រូងផ្អែកលើ 2 របៀប៖ ការព្យាបាលការ​ឈឺចាប់ និងការព្យាបាលរយៈពេលវែង

គោលបំណងគឺ

arrow circle
រក្សាលំហូរឈាមក្នុងបេះដូងឱ្យបានល្អ បើសិនជាអាច
arrow circle
គ្រប់គ្រងរោគសញ្ញា
arrow circle
បញ្ចៀសការចុកទ្រូង
arrow circle
បញ្ចៀសផលវិបាកដូចជា
ការស្លោកសាច់ដុំបេះដូង
ជំងឺខ្សោយបេះដូង

Light bulbតើអ្នកដឹងទេថា?

44%

នៃអ្នកជំងឺមិនទទួលបានការព្យាបាលគ្រប់គ្រាន់។3

មានតែ 25%

នៃអ្នកជំងឺដែលបានរាយការណ៍ពីការចុកទ្រូងនៅខែមុន ទទួលបានការដំឡើងថ្នាំព្យាបាលរបស់ពួកគាត់ នៅពេលពិគ្រោះជាមួយគ្រូពេទ្យ4

ការព្យាបាលដើម្បីគ្រប់គ្រងការចុកទ្រូង

ហេតុអ្វីខ្ញុំត្រូវការការព្យាបាលជំងឺស្រួចស្រា​វ?1,2

គោលដៅ

ដើម្បីព្យាបាលការចុកទ្រូង និងការឈឺចាប់ដែលមាន។

នៅពេលណា?

នៅពេលដែលមិនស្រួលនៅក្នុងទ្រូង ឬមុនពេលដែលមានកត្តាដែលធ្វើឱ្យរោគសញ្ញាទាំងនេះកើតឡើង (លំហាត់ប្រាណ អារម្មណ៍តានតឹង ស្ត្រេស ហូបអាហារច្រើន ។ល។)

ដោយរបៀបណា?

ដោយប្រើថ្នាំជាក់លាក់៖ ថ្នាំគ្រាប់ short-acting nitrate ដែលអ្នកដាក់នៅក្រោមអណ្តាត ឬស្រ្ពាយបាញ់ក្នុងមាត់។

ហេតុអ្វី?

វានឹងជួយពង្រីកសរសៃឈាម និងធ្វើឱ្យសរសៃឈាមសម្រាក ដោយបង្កើនលំហូរឈាមរបស់អ្នក ក៏ដូចជាស្តារលំហូរឈាមរត់ទៅបេះដូងរបស់អ្នក។

ហេតុអ្វីបានខ្ញុំត្រូវការការព្យាបាលរយៈពេលវែង?

គោលដៅ

ដើម្បីព្យាបាលការចុកទ្រូង និងការឈឺចាប់ដែលមាន។

នៅពេលណា?

ជារៀងរាល់ថ្ងៃ ដោយសារតែការចុកទ្រូង ជារោគសញ្ញារុំារ៉ៃ ដូច្នេះវាត្រូវការការព្យាបាលរយៈពេលវែង។

ដោយរបៀបណា?

តាមរយៈវិធីសាស្រ្តចម្រុះ រួមមានថ្នាំ ការផ្លាស់ប្តូររបៀបរស់នៅ ជួនកាលការវះកាត់បើចាំបាច់ និងដោយការដឹងពីមូលហេតុដែលនាំឱ្យមានការចុកទ្រូង។

1 | 2

ថ្នាំ1,5,6

ដើម្បីគ្រប់គ្រងការចុកទ្រូង និងការពារកុំឱ្យមានការចុកទ្រូង គ្រូពេទ្យអាចចេញវេជ្ជបញ្ជាឲ្យអ្នកលេបថ្នាំលើសពី 1 មុខ ជារៀងរាល់ថ្ងៃ។

ថ្នាំបន្ថយរោគសញ្ញាចុកទ្រូង

Trimetazidine
Ivabradine
β-Blockers
Long-acting nitrates
Calcium-channel blockers
Nicorandil

ថ្នាំការពារការស្ទះសរសៃឈាម

Statins
Aspirin
ថ្នាំការពារការស្ទះសរសៃឈាមផ្សេង (Clopidogrel, Ticagrelor etc)
Important
បើអ្នកមានចម្ងល់ ឬសង្ស័យអំពីការព្យាបាលរបស់អ្នកសម្រាប់ការចុកទ្រូង ឬស្ថានភាពផ្សេងទៀត សូមពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក។

ផ្លាស់ប្តូរទម្លាប់ក្នុងការរស់នៅ1

ដើម្បីរស់នៅជាមួយការចុកទ្រូង និងកាត់បន្ថយហានិភ័យនៃបញ្ហាផ្សេងទៀតនាពេលអនាគត អ្នកមិនត្រឹមតែត្រូវ​គ្រប់គ្រងរោគសញ្ញាប៉ុណ្ណោះទេ អ្នក​មាន​តួនាទី​សំខាន់​ផ្លាស់​ប្តូរ​របៀប​រស់នៅ ដែលរួមមានការហាត់ប្រាណ​ទៀងទាត់ ​ឈប់​ជក់​បារី គ្រប់គ្រង​ស្រ្តេស​ គ្រប់គ្រងសម្ពាធ​ឈាម ហូបអាហារល្អចំពោះសុខភាព និងបន្ថយការផឹកគ្រឿងស្រវឹង។
stretching

ចាប់ផ្តើមធ្វើលំហាត់ប្រាណទៀងទាត់7

plus icon
stretching

ឈប់ជកបារី10,11,12

plus icon
stretching

ហូបអាហារល្អចំពោះសុខភាព

plus icon
stretching

គ្រប់គ្រងភាពតានតឹង (ស្រ្តេស)7

plus icon
stretching

តាមដានសម្ពាធឈាមរបស់អ្នក7

plus icon
stretching

ស្វែងយល់បន្ថែមពីចង្វាក់បេះដូង 19.20,21

plus icon

ការដាក់រឺស័រ និងការវះកាត់1

គ្រូពេទ្យអាចពិចារណាដាក់រឺស័រ និងវះកាត់ បើចាំបាច់។ បើអ្នកចង់បានព័ត៌មានបន្ថែមអំពីវិធីសាស្រ្តនៃការព្យាបាលនេះ សូមកុំស្ទាក់ស្ទើរនឹងពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក។

ដឹងពីកត្តាដែលធ្វើឱ្យមានការចុកទ្រូង1

ដោយសារការចុកទ្រូងភាគច្រើនកើតឡើងតាមលំនាំមួយ សូមព្យាយាមយល់ និងតាមដានកត្តាដែលធ្វើឱ្យរោគសញ្ញាទាំងនេះកើតឡើង (លំហាត់ប្រាណ អារម្មណ៍ស្រ្តេស ។ល។) ដើម្បីគ្រប់គ្រងការចុកទ្រូង។

តោះ! គ្រប់គ្រងការចុកទ្រូងរបស់អ្នក!

ដើម្បីគ្រប់គ្រងការចុកទ្រូងរបស់អ្នក សូមទាញយកកម្មវិធីទូរស័ព្ទ AnginaControl នៅលើ App Store ឬ Google Play!

បង្ហាញឯកសារយោង

ឯកសារយោង

3
Kureshi F et al. Clin Cardiol. 2017;40(1):6-10.
4
Qintar M et al. Eur Heart J Qual Care Clin Outcomes. 2016;2(3):208-214
5
Ferrari R. Nat Rev Cardiol. 2018;15(2):120-132.
6
Knuuti Jet al. Eur Heart J. 2020;41(3):407-477.
8
Letnes JM et al. Eur Heart J. 2019;40(20):1633-1639.
9
Gopinath B et al. Sci Rep. 2018;8(1):10522.
10
Gometz ED. Virtual mentor. 2011;13(1):31-35.
12
Tindle HA et al. J Natl Cancer Inst. 2018;110(11):1201-1207.
14
Pollock RL. JRSM Cardiovasc Dis. 2016;5:1-9.
15
Hooper L et al. Cochrane Database Syst Rev. 2015;10(6):CD011737.
16
Schneider RH et al. Circ Cardiovasc Qual Outcomes. 2012;5(6):750-758.​
17
Jespersen L et al. Clin Res Cardiol. 2013;102(8):571-581.
18
Jespersen L et al. Eur Heart J. 2013;34(42):3294-3303.
20
Kaski JC et al. Open Heart. 2018;5(1):e000725.