My Health Partner Logo
ជំងឺទឹកនោមផ្អែម

វិធីសាស្រ្តបញ្ចៀសពីជំងឺទឹកនោមផ្អែម

ការសិក្សានៅទីកន្លែងផ្សេងៗគ្នានៅជុំវិញពិភពលោកបញ្ជាក់ថា ការកែប្រែរបៀបរស់នៅជាមួយនឹងលំហាត់ប្រាណ និង/ឬរបបអាហារដែលល្អចំពោះសុខភាព អាចពន្យារ ឬបញ្ចៀសការកើតមានជំងឺទឹកនោមផ្អែមប្រភេទទី 2 បាន។ សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ (International Diabetes Federation) ណែនាំឱ្យហាត់ប្រាណយ៉ាងហោចណាស់ពី 3 ទៅ 5 ថ្ងៃក្នុងមួយសប្តាហ៍ សម្រាប់រយៈពេលយ៉ាងតិច 30 ទៅ 45 នាទីក្នុងមួយថ្ងៃ។ 

ការមានទម្លាប់រស់នៅល្អ គឺចាំបាច់ដើម្បីបញ្ចៀសកុំឱ្យមានជំងឺទឹកនោមផ្អែមប្រភេទទី 2 និងផលវិបាករបស់វា។ នៅពេលដែលយើងមានទម្លាប់នៃការញ៉ាំ និងមានសកម្មភាពរាងកាយបានល្អតាំងពីក្មេង ហើយមានការគ្រប់គ្រងតុល្យភាពថាមពលរយៈពេលវែង យើងអាចបញ្ចៀសការលើសទម្ងន់ និងកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 បាន។ របៀបរស់នៅដែលល្អចំពោះសុខភាពអាចជួយឱ្យសុខភាពនៅពេលចាស់ទៅប្រសើរឡើង។