My Health Partner Logo

ខ្ញុំហាត់ប្រាណ

ចាប់ផ្តើមធ្វើចលនា!

ការធ្វើលំហាត់ប្រាណ ជាផ្នែកសំខាន់មួយក្នុងការគ្រប់គ្រងជំងឺលើសសម្ពាធឈាម និងជំងឹទឹកនោមផ្អែម។ជាមួយនឹងគ្រូពេទ្យ អ្នកត្រូវកំណត់អំពីលំហាត់ប្រាណដែលសិក្តសមបំផុតសម្រាប់អ្នក​។ ពេលខ្លះតម្រូវឱ្យមានការពិនិត្យសុខភាព។
ការធ្វើលំហាត់ប្រាណ គឺពិតជាសំខាន់ណាស់សម្រាប់បេះដូង និងប្រព័ន្ធចរន្តឈាមរបស់អ្នក។ ការណែនាំទូទៅសម្រាប់ការធ្វើលំហាត់ប្រាណ គឺត្រូវធ្វើរយៈពេល 30នាទីក្នុងមួយថ្ងៃ យ៉ាងហោចណាស់ 5 ថ្ងៃក្នុងមួយសប្តាហ៍ 1
ខាងក្រោមនេះមានលំហាត់ប្រាណ ដំបូន្មាន គន្លឹះ និងអត្ថបទអំពីការធ្វើលំហាត់ប្រាណជាច្រើន។ បន្ថែមលើការហាត់ប្រាណទូទៅ ដូចជា រត់ រាំ ឬហែលទឹក អ្នកអាចស្វែងរកដោយងាយវិធីផ្សេងៗទៀតដើម្បីឱ្យអ្នកសកម្មរាល់ថ្ងៃ! ឧទាហរណ៍ អ្នកអាចប្រើជណ្តើរជើងជំនួសឱ្យជណ្តើរយន្ត ដើរបណ្តើរឆ្កែ និងចតឡានឆ្ងាយពីកន្លែងធ្វើការ ហើយដើរបន្ត។