My Health Partner Logo
ជំងឺលើសសម្ពាធឈាម

ព្យាបាលជំងឺលើសសម្ពាធឈាមការពារខួរក្បាល

brain disease

 

យោងតាមអង្គការសុខភាពពិភពលោក មនុស្សជាង 35 លាននាក់នៅទូទាំងពិភពលោកមានជំងឺ Alzheimer ហើយចំនួនអ្នកជំងឺអាចកើនលើសពី 50 លាននាក់នៅឆ្នាំ 2030 ដោយសារភាពចាស់នៃប្រជាជននៅលើពិភពលោក ជាមួយនឹងអាយុសង្ឃឹមរស់លើសពី 70 ឆ្នាំ។ 

ទោះបីជាចំនួនអ្នកជំងឺដ៏គួរឱ្យខ្លាចនេះកើនឡើង ដោយសារភាពចាស់នៃប្រជាជននៅទូទាំងពិភពលោក អត្រាអ្នកជំងឺក្នុងក្រុមអាយុនីមួយៗបានថយចុះនៅប្រទេសដែលមានប្រាក់ចំណូលខ្ពស់។ មានហេតុផលជាច្រើននៅពីក្រោយវា ដូចជា ការគ្រប់គ្រងកត្តាហានិភ័យនៃជំងឺបេះដូង និងសរសៃឈាម ជាពិសេសជំងឺលើសសម្ពាធឈាមកាន់តែប្រសើឡើង។ យើងដឹងហើយថា តួលេខសម្ពាធឈាមនៅចន្លោះអាយុពី 40 ទៅ 60 ឆ្នាំជះឥទ្ធិពលដល់មុខងារខួរក្បាលបន្ទាប់ពីអាយុ 80 ឆ្នាំ។ ចំពោះអ្នកជំងឺវ័យចាស់ដែលមានជំងឺវង្វេង (Dementia) សព្វថ្ងៃនេះ នៅពេលពួកគាត់មានអាយុចន្លោះពី 40 ទៅ 60 ឆ្នាំ នៅក្នុងទសវត្សរ៍ឆ្នាំ 1960s ជាពេលមួយដែលមិនទាន់មានថ្នាំលើសឈាមនៅឡើងទេ។ 

ជំងឺលើសសម្ពាធឈាមប៉ះពាល់ដល់សរសៃឈាមក្នុងខួរក្បាលដែលអាចមានផលវិបាកសំខាន់ពីរគឺ

  • ហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល (ស្ទះ ឬដាច់សរសៃឈាមខួរក្បាល)
  • ហានិភ័យនៃការបាត់បង់ការចងចាំ និងជំងឺភ្លេចភ្លាំង (Alzheimer disease)

ហានិភ័យនៃការស្ទះ ឬដាច់សរសៃឈាមខួរក្បាលត្រូវបានគេស្គាល់ច្បាស់ ប៉ុន្តែផលប៉ះពាល់លើការចងចាំមិនសូវមានអ្នកដឹងនោះទេ។ ការសិក្សាថ្មីៗបានបង្ហាញពីផលប៉ះពាល់នៃភាពមិនប្រក្រតីនៃសរសៃឈាម លើការចងចាំ បង្កើតហានិភ័យនៃជំងឺភ្លេចភ្លាំង (vascular dementia ឬ Alzheimer disease) ។ កត្តាផ្សេងៗរួមបញ្ចូលគ្នា បង្កើនហានិភ័យនៃបញ្ហាការចងចាំ និងជំងឺភ្លេចភ្លាំង (Alzheimer disease)។ 

វត្តមាននៃកត្តាហានិភ័យលើសរសៃឈាម (ជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម ខ្លាញ់កូលេស្តេរ៉ុលឡើង) បំផ្លាញជញ្ជាំងសរសៃឈាមក្នុងខួរក្បាលជាបណ្តើរៗ។ ការផ្លាស់ប្តូរនៃសរសៃឈាមទាំងនេះបណ្តាលឱ្យការផ្គត់ផ្គង់ឈាម ទៅខួរក្បាលថយចុះ ហើយអាចបណ្តាលឱ្យខូចខាតដល់ផ្នែកតូចៗនៃខួរក្បាល ដែលអាចបណ្តាលឱ្យមានរោគសញ្ញានៃជំងឺវង្វេង (Dementia)។ 

សរុបមក ស្ទើរតែពាក់កណ្តាលនៃករណីជំងឺភ្លេចភ្លាំង (Alzheimer diseae) នៅលើពិភពលោក (17 លាននាក់) អាចបណ្តាលមកពីកត្តាហានិភ័យ ដែលយើងអាចធ្វើសកម្មភាពកែប្រែបាន។ ដូច្នេះ ឥឡូវនេះយើងដឹងថា យើងអាចចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដោយប្រើមធ្យោបាយផ្សេងៗដើម្បីការពារកុំឱ្យមានជំងឺវង្វេង។ ដែលនៅតែមិនទាន់មានការព្យាបាលប្រកបដោយប្រសិទ្ធភាព ហើយមូលហេតុរបស់វាមិនត្រូវបានស្គាល់ច្បាស់។ ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ការបញ្ចុះសម្ពាធឈាមជាមួយនឹងថ្នាំបញ្ចុះសម្ពាធឈាម (ថ្នាំលើសឈាម)អាចកាត់បន្ថយហានិភ័យនៃជំងឺវង្វេង (dementia) បាន 50% ដែលនេះជាមូលហេតុដែលត្រូវតែព្យាបាលជំងឺលើសសម្ពាធឈាម ដោយធានាថា សម្ពាធឈាមស្ថិតក្នុងកម្រិតធម្មតា (ទាបជាង 140/90 mm Hg នៅបន្ទប់ពិគ្រោះជំងឺរបស់គ្រូពេទ្យ)។